តើអ្នកច្រើនតែឧស្សាហ៍ឈឺសាច់ដុំ និងសាច់ដុំចេះតែតឹងជាប់ដែរទេ?
តើការឈឺចាប់នេះពេលខ្លះអាចកើតឡើងច្រើនថ្ងៃជាប់រហូតដែរទេ? បើសិនជាអ៊ីចឹងមែន អ្នកប្រហែលជាកំពុងតែជួបបញ្ហារមួលក្រពើនៅជើងហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការរមួលក្រពើនេះកើតឡើងនៅផ្នែកខាងក្រោមនៃជើង ឬសាច់ដុំកំភួនជើង ព្រមទាំងមានរយៈពេលពីរបីវិនាទីប៉ុណ្ណោះ។
កត្តាញឹកញាប់បំផុតដែលជំរុញដល់ការរមួលក្រពើមានដូចជា៖
- ការខ្សោះជាតិទឹកក្នុងខ្លួន
- ហាត់ប្រាណខ្លាំងក្លាពេក
- ការធ្វើចលនាសាច់ដុំខុសទំនង
- កង្វះជាតិរ៉ែក្នុងខ្លួន
- របត់ឈាមរត់ខ្សោយ
- ធាត់ពេក។
សម្រាប់អ្នកឧស្សាហ៍មានបញ្ហារមួលក្រពើបែបនេះ យកល្អគួរតែមានទម្លាប់ត្រាំជើងក្នុងទឹកក្រូចឆ្មាស្រស់ពីរដង ដោយព្រឹកម្តង និងល្ងាចម្តង។ ពេលត្រាំរួច កុំធ្វើចលនាអ្វីទាំងអស់ហើយ ហើយក៏មិនបាច់ជូតឲ្យស្ងួតដែរ តែត្រូវទុកវាឲ្យស្ងួតតាមធម្មតា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដូច្នេះវិធីនេះគឺសាមញ្ញ ងាយស្រួលធ្វើ ព្រមទាំងមានប្រសិទញធភាពបំផុត។ មានមនុស្សច្រើនណាស់ដែលអនុវត្តវិធីមួយនេះ ហើយអាចសង្គ្រោះខ្លួនឯងបានពីការរមួលក្រពើ៕