នៅពេលដែលអ្នកឈានដល់អាយុ៤០ឆ្នាំ នោះមុខអ្នកប្រហែលជាមានស្នាមអ៊ុចខ្មៅខ្លះៗហើយស្នាមទាំងនេះភាគច្រើនកើតលើមុខដោយសារតែត្រូវពន្លឺថ្ងៃច្រើន ប្រើគ្រឿងសម្អាងខុស គេងមិនគ្រប់ ថ្លើមចុះខ្សោយ មានសម្ពាធផ្លូវចិត្តខ្លាំង ឬមានជំងឺខ្វះឈាម ទង្វើទាំងនេះសុទ្ធតែអាចធ្វើឱ្យអ្នកមានស្នាមទាំងនោះដោយមិនដឹងខ្លួន ដូចនេះតើមានរូបមន្តអ្វីដើម្បីបំបាត់វានោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

រូបមន្ត ៖ អ្នកអាចយកត្រចៀកកណ្តុរក្រៀមចំនួន៣០ទៅលាងឱ្យស្អាត រួចត្រាំទឹកចំនួនមួយម៉ោងដើម្បីឱ្យវារីក រួចយកពុទ្ធ្រាក្រហមចំនួន៣០គ្រាប់ទៅលាងឱ្យស្អាតដោយយកគ្រាប់វាចេញ បន្ទាប់មកយកគ្រឿងផ្សំទាំងពីរនេះទៅដាំជាមួយទឹក រួចទទួលទានចំនួនម្តងជារៀងរាល់ថ្ងៃ ដោយអ្នកអាចពិសារពី២ទៅ៣ខែ នោះអ្នកនឹងឃើញលទ្ធផលជាមិនខាន ដោយសារតែនៅក្នុងត្រចៀកកណ្តុរក្រៀមមានសារធាតុដែលអាចជួយឱ្យអ្នកមានសម្ជស្សស្អាត ប៉ូវខួរក្បាល និងអាចធ្វើឱ្យប្រព័ន្ធរំលាយអាហារអ្នកដំណើរការបានល្អ ដូចនេះជាតិពុលទាំងឡាយអាចចេញមកក្រៅយ៉ាងងាយ ហើយវាថែមទាំងអាចធ្វើឱ្យឈាមអ្នកដើរបានស្រួល បើនៅក្នុងពុទ្ធ្រាក្រហមវិញ វាមានសារធាតុដែលអាចជួយធ្វើឱ្យមុខអ្នកក្រហម ស្បែករលោង និងអាចជួយកាត់បន្ថយស្នាមជ្រួញលើមុខអ្នក ដូចនេះនៅពេលដែលពីរមុខនេះជួបគ្នា វានឹងធ្វើឱ្យស្នាមអ៊ុចខ្មៅអ្នកមានពណ៌រាក់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង