នៅក្នុងបន្ទប់ទឹកតែងតែមានក្លិនដែលពិបាកជម្រះខ្លាំងណាស់ ជាហេតុដែលធ្វើឱ្យពេលចូលបន្ទប់ទឹកពិបាកទ្រាំដោយទប់មិនហ៊ានដកដង្ហើម តាមពិតទៅមានវិធីមួយចំនួនដែលអាចជម្រះក្លិនទាំងនោះបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សម្អាតបន្ទប់ទឹក
មានមនុស្សជាច្រើនតែងតែដាក់កន្ត្រកខោអាវប្រលាក់នៅក្នុងបន្ទប់ទឹក និងធុងសម្រាម ជាហេតុដែលធ្វើឱ្យមានក្លិនស្អុយពេញបន្ទប់ទឹក ដូចនេះអ្នកត្រូវតែសម្អាតវាឱ្យបានញឹកញាប់ទើបវាមិនមានក្លិនមិនល្អទាំងនោះ។
ប្តូរក្រណាត់ជាន់ជើង
អ្នកត្រូវតែប្តូរក្រណាត់ជូតជើងនៅបន្ទប់ទឹកឱ្យបានញឹកញាប់ ព្រោះវាងាយមានក្លិនណាស់ ដោយសារតែវាឆាប់ជក់ទឹកចូល យូរទៅវានឹងភាយចេញក្លិនមិនល្អជាមិនខានឡើយ។
ក្រណាត់ជូតខ្លួន
នៅពេលដែលអ្នកជូតខ្លួនរួច អ្នកមិនត្រូវព្យួរក្រណាត់នោះនៅក្នុងបន្ទប់ទឹកឡើយ ព្រោះវានឹងអាចភាយចេញក្លិនមិនល្អ ដូចនះអ្នកគួរតែយកវាទៅហាលឱ្យស្ងួតទើបល្អ។
ទៀនក្រអូប
អ្នកអាចអុចទៀនក្រអូបនៅក្នុងនោះបាន ព្រោះពន្លឺក្តៅនៃទៀនអាចធ្វើឱ្យបន្ទប់ទឹកអ្នកភាយក្លិនមិនល្អចេញទៅក្រៅអស់ ហើយថែមទាំងអាចធ្វើឱ្យបន្ទប់ទឹកអ្នកបាត់នូវក្លិនទាំងនោះទៀតផង ដោយសារតែវាមានក្លិនក្រអូប។
សំបកក្រូច ឬក្រូចឆ្មារ
អ្នកអាចយកសំបកក្រូចលាងឱ្យស្អាត បន្ទាប់មកយកវាជូតឱ្យស្ងួត រួចដាក់វានៅក្នុងបន្ទប់ទឹក នោះវានឹងជួយកាត់ក្លិនមិនល្អនៅក្នុងបន្ទប់ទឹករបស់អ្នកបានយ៉ាងងាយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)