ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីធ្វើឲ្យកូនប្រែជាចូលចិត្តដុសធ្មេញវិញ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែដុសធ្មេញជាមួយកូន ព្រោះកូនចូលចិត្តធ្វើតម្រាប់តាមមនុស្សធំ។ មិនថារឿងល្អ ឬអាក្រក់ទេ កូនសុទ្ធតែចូលចិត្តធ្វើតាមទាំងអស់។ ដូចនេះ អ្នកគួរតែធ្វើជាគំរូដល់កូន ទើបកូនព្រមដុសធ្មេញ។
- ការចងចាំរបស់កូនគឺខ្លីណាស់។ ដូចនេះ អ្នកម្តាយគួរតែរំលឹកកូនជាញឹកញាប់ ឲ្យគេទៅដុសធ្មេញ ទើបកូនអាចចងចាំ ហើយធ្វើតាមអ្នក។
- ក្នុងពេលដែលកូនដុសធ្មេញ អ្នកម្តាយគួរតែចាក់ខម្រៀងឲ្យកូនស្តាប់ ជាពិសេស ចម្រៀងកុមារដែលទាក់ទងនឹងការដុសធ្មេញ នោះកូននឹងព្រមធ្វើតាមតុក្កតាទាំងនោះជាមិនខានឡើយ។
- ក្រោយពេលដែលកូនដុសធ្មេញរួច អ្នកម្តាយគួរតែបង្រៀនកូនឲ្យរៀបចំច្រាសដុសធ្មេញ និងថ្នាំដុសធ្មេញឲ្យត្រូវកន្លែង ហើយនិយាយសរសើរកូន ដើម្បីឲ្យគេសប្បាយចិត្ត។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះបាន នោះកូននឹងព្រមដុសធ្មេញជាមិនខានឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)