ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលអ្នកអាចពរកូនបញ្ឈរបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាធម្មតា កូនដែលស្ថិតក្នុងចន្លោះ៣ខែដំបូង នៅមិនទាន់ចេះទប់លំនឹងក្បាលទេ មានន័យថា ករបស់គេនៅទន់នៅឡើយ ដោយអ្នកម្តាយមិនគួរពរនោះកូនបញ្ឈរឡើយ ព្រោះអាចធ្វើឲ្យកូនកើតមានគ្រោះថ្នាក់បាន។ ជាពិសេស ក្នុង៣ខែដំបូង ឆ្អឹងករបស់កូនក៏មិនទាន់លូតលាស់បានល្អដែរ។ ដូចនេះ អ្នកម្តាយគួរតែពរកូនផ្អេកបានហើយ មិនគួរបញ្ឈរនោះទេ។ អ្នកម្តាយគួរតែចាំដល់ករបស់កូនរឹង ហើយកូនអាចទប់ក្បាលរបស់ខ្លួនបាន ទើបអាចពរកូនបញ្ឈរបាន។ អ្នកម្តាយមិនគួរប្រញាប់ពរកូនបញ្ឈរទេ ទើបអាចរក្សាសុវត្ថិភាព និងសុខភាពកូនបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)