Join with Health.com.kh on Telegram

ការឈឺចាប់នៅសន្លាប់គឺជាបញ្ហាមួយដែលបណ្តាលមកពីការរលាក ការឈឺចាប់ និងមិនស្រួលក្នុងសន្លាក់ ហើយរឿងនេះក៏កើតឡើងលើមនុស្សជាច្រើនលើពិភពលោកដោយមិនប្រកាន់អាយុ និងភេទដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការឈឺចាប់នេះអាចមានលក្ខណៈពីតិចតួចទៅរ៉ាំរ៉ៃ ហើយពេលខ្លះអាចបណ្តាលឲ្យគាំងសន្លាក់ផងក៏មាន។ 

ការឈឺសន្លាក់ច្រើនតែបណ្តាលមកពីជំងឺរលាកសន្លាក់ហ្គោដ ប៉ុន្តែខ្លះទៀតក៏អាចបណ្តាលមកពីជំងឺកង្វះគ្រាប់ឈាម ឈឺចាប់ក្នុងសាច់ដុំ បែកបែកឆ្អឹង ឬថ្លោះឆ្អឹង រលាកថង់ទឹកក្នុងសន្លាក់ និងគ្រិចសាច់ដុំផងដែរ។ 

បើសិនជាអ្នកធ្លាប់មានការឈឺសន្លាក់ អ្នកពីតជាដឹងថា បញ្ហានេះពិបាកទ្រាំប៉ុណ្ណាហើយ ដូច្នេះដើម្បីល្អ ឬបង្ការការឈឺចាប់ យកល្អគួរតែចៀសវាងអាហារខាងក្រោមនេះឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន៖ 

សាច់កៃឆ្នៃនិងសាច់ក្រហម

សាច់ប្រភេទនេះផ្ទុកទោដោយសារធាតុគីមីជាច្រើនដូចជា Nitrites និង Purines ដែលជានឹងបង្កើនការរលាក និងឈឺចាប់។ វាក៏មានជាតិពុលជាច្រើនដែលធ្វើឲ្យការរលាកក្នុងសន្លាក់កាន់តែធ្ងន់ធ្ងរផងដែរ។ 

ជាតិស្ករសិប្បនិមិត្ត

ជាតិស្ករក៏បង្កើនការរលាក និងជម្រុញដល់ការបញ្ចេញសារធាតុ Cytokines ដែលជាភ្នាក់ងារបង្កការរលាកយ៉ាងខ្លាំង។ ជាតិស្ករក៏សម្បូរកាឡូរីដែរ ហើយក្រៅពីបង្កការឈឺសន្លាក់ វានឹងធ្វើឲ្យអ្នកឡើងទម្ងន់ ដែលវាពិតជាមិនល្អចំពោះសន្លាក់ដែលកំពុងតែឈឺសោះឡើយ។ 

ស៊ុត

ការញ៉ាំស៊ុតក៏អាចធ្វើឲ្យសន្លាក់ហើម និងឈឺចាប់កាន់តែខ្លាំងដែរ ព្រោះតែសារធាតុ Arachidonic Acid ក្នុងផ្នែកពណ៌លឿងរបស់ស៊ុតធ្វើឲ្យមានការឆ្លើយតបការរលាកក្នុងរាងកាយ។ ស៊ុតបង្កើនការរលាកបានដោយសារតែមានជាតិខ្លាញ់ Saturated Fat ខ្ពស់។ បើសិនជាអ្នកចូលចិត្តញ៉ាំស៊ុតមែន ចូរញ៉ាំតែផ្នែកពណ៌សបានហើយ។ 

អាហារមានសារធាតុ Monosodium Glutamate

សារធាតុមួយនេះត្រូវបានគេប្រើប្រាស់សម្រាប់ផ្តល់រសជាតិដល់អាហារដូចជា ស៊ុបជាដើម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សារធាតុដែលជម្រុញដល់ភាពញៀនមួយនេះក៏ជាហេតុនាំឲ្យមានការរលាក និងឈឺចាប់ក្នុងសន្លាក់ផងដែរ ដែលអ្នកត្រូវតែចៀសវាងជាពិសេសសម្រាប់ជំងឺរលាកសន្លាក់បែប Rheumatoid Arthritis៕