បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម ការខូចខាតរបស់សរសៃប្រសាទ បញ្ហារបត់ឈាម និងការបង្ករោគនានាអាចបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរដល់ប្រអប់ជើងបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ អ្នកអាចប្រុងប្រយ័ត្នដើម្បីថែរក្សាសុខភាពប្រអប់ជើងកាន់តែល្អបាន។
ការគ្រប់គ្រងជំងឺទឹកនោមផ្អែម និងរក្សានូវរបៀបរស់នៅដែលផ្តល់សុខភាពអាចជួយថែរក្សាប្រអប់ជើងឲ្យមានសុខភាពល្អ។ រឿងនេះគួរតែមានដូចជា៖
- ការពិនិត្យសុខភាពទៀងទាត់ដូចជា ការពិនិត្យទៅលើប្រអប់ជើងនៅគ្រប់ពេលដែលទៅជួបពេទ្យ និងពិនិត្យទៅលើកម្រិតជាតិស្ករក្នុងឈាម សម្ពាធឈាម និងកូឡេស្តេរ៉ុល។
- តាមតានជាតិស្ករក្នុងឈាមជាប្រចាំថ្ងៃ
- ហាត់ប្រាណទៀងទាត់
- ញ៉ាំអាហារមានតុល្យភាព ជាពិសេសសម្បូរទៅដោយផ្លែឈើ និងបន្លែ។
ខាងក្រោមនេះគឺជាទម្លាប់ថែរក្សាប្រអប់ជើងដ៏ល្អមួយដែលអ្នកអាចធ្វើបានដើម្បីទទួលបានសុខភាពល្អ និងមានប្រយោជន៍សម្រាប់សុខភាពទាំងមូលផងដែរ។
- ការប្រើសូលុយស្យុងសម្លាប់មេរោគអាចបណ្តាលឲ្យស្បែករលាកបាន ដូច្នេះមិនត្រូវប្រើវាដើម្បីលាងជើងដោយគ្មានការយល់ស្របពីគ្រូពេទ្យឡើយ។
- មិនត្រូវប្រើថង់ទឹកក្តៅ ឬដបទឹកក្តៅស្អំនៅប្រអប់ជើងឡើយ
- ចូរចៀសវាងការដើរជើងទទេ ព្រោះវាអាចងាយនឹងធ្វើឲ្យមានរបួស ឬដំបៅជើងដោយមិនដឹងខ្លួន
- ការពារប្រអប់ជើងពីស្ថានភាពក្តៅ និងត្រជាក់
- មិនត្រូវកាត់ឬស ឬដំបៅផ្សេងៗលើប្រអប់ជើងដោយខ្លួនឯងឡើយ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវអង្គុយគងជើង ឬឈរក្នុងជំហរតែមួយរយៈពេលយូរពេកឡើយ៕