ពាក្យថាប៉កចយបានមកពីពាក្យរបស់ភាសាចិនទេ ដែលមានន័យថាស្ពៃក្តោបពណ៌ស។ ទោះបីជាយ៉ាងណាក៏ដោយ វាត្រូវបានគេចាត់ទុកថាជាអំបូរគ្រួសារស្ពៃដែលមានពណ៌បៃតងដូចជាប្រូខូលីអីដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)គេបានរកឃើញទៀតថា ស្ពៃប្រភេទនេះមានប្រយោជន៍ខ្លាំងដល់សុខភាពបេះដូងមនុស្ស។
ស្ពៃប៉កចយផ្ទុកទៅដោយជាតិម៉ាញ៉េស្យូម វីតាមីនB9, C ដែលសុទ្ធសឹងតែអាចជួយថែរក្សាសុខភាពបេះដូងបានទាំងអស់។
ការសិក្សាមួយបានអះអាងថា អ្នកដែលញ៉ាំអាហារសម្បូរជាតិប៉ូតាស្យូមប្រមាណ ៤០៤៦មីលីក្រាមរាល់ថ្ងៃ ឃើញថាអាចកាត់បន្ថយការស្លាប់ដោយសារជំងឺស្លោកសាច់ដុំបេះដូងរហូតដល់ ៤៩ភាគរយ។ នេះបើយើងធ្វើការប្រៀបធៀបជាមួយអ្នកដែលញ៉ាំចំនួន ១០០០មីលីក្រាមក្នុងមួយថ្ងៃ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
វីតាមីន B9 និង B6 នឹងជួយការពារការកើនឡើងនៃសារធាតុ Homocysteineក្នុងសរសៃឈាមបាន ព្រោះកាលណាវាកើនឡើងច្រើន វានឹងធ្វើឲ្យខូចសរសៃឈាម និងប៉ះពាល់ដល់បេះដូងបាន។
អ្នកអាចញ៉ាំស្ពៃប៉កចយដោយធ្វើជាស៊ុប ឬញ៉ាំឆៅក៏បានដែរ៕