លែសាវម៉ាវគឺជាផ្លែឈើដ៏មានឱជារសមួយក្នុងស្រុងខ្មែរយើង ហើយវាក៏ត្រូវបានគេចាត់ទុកថាជាផ្លែឈើលំដាប់ខ្ពស់មួយសម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ យើងកម្រដឹងអំពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពណាស់ ដូច្នេះហើយសូមតាមដានដូចខាងក្រោមនេះ៖
ជាប្រភពនៃជាតិដែក
ផ្លែសាវម៉ាវគឺជាប្រភពនៃជាតិដែកដ៏ល្អមួយដែលអាចជួយកែសម្រួលចំនួនអុកស៊ីសែនក្នុងរាងកាយយើង។ ជាតិដែកគឺជាសមាសធាតុដ៏សំខាន់សម្រាប់រាងកាយមនុស្ស។ វាដើរតួនាទីមួយក្នុងអេមូគ្លូប៊ីនដើម្បីដឹកជញ្ជូនអុកស៊ីសែន។ ការកង្វះជាតិដែកអាចបណ្តាលឲ្យកើតជំងឺកង្វះគ្រាប់ឈាម ដែលជាហេតុបង្កជាការសន្លប់ និងវិលមុខធ្ងន់ធ្ងរបាន។
ជួយបង្កើតថាមពល
ផ្លែឈើមួយនេះសម្បូរជាងគេគឺកាបូអ៊ីដ្រាត និងប្រូតេអ៊ីនដែលអាចផ្តល់ជាការបង្កើនថាមពលដល់មនុស្សយើងបាន។ ជាតិទឹកដ៏ខ្ពស់របស់ផ្លែឈើនេះក៏ជួយបំបាត់អាការៈស្រេកទឹក និងអស់កម្លាំងផងដែរ។
ពង្រឹងដល់សុខភាពឆ្អឹង
ផ្លែសាវម៉ាវសម្បូរទៅដោយជាតិផូស្វ័រ កាលស្យូម និងជាតិដែក។ វាក៏ជួយពង្រឹងដល់សុខភាពឆ្អឹងមនុស្សយើងដែរ។ កាលណាឆ្អឹងមានសុខភាពល្អហើយដូច្នេះវានឹងកាត់បន្ថយការបាក់បែក និងជំងឺឆ្អឹងបានយ៉ាងអស្ចារ្យ។
សម្បូរជាតិសរសៃ
ផ្លែសាវម៉ាវមានកាឡូរីទាប និងជាតិសរសៃខ្ពស់។ ដូច្នេះវានឹងងាយធ្វើឲ្យឆ្អែតបានយូរ និងគ្រប់គ្រងការឃ្លានខុសធម្មតា ព្រមទាំងសម្រកទម្ងនបាន់ទៀត។
ច្រោះជាតិពុលពីក្នុងតម្រងនោម
ជាតិផូស្វ័ររបស់ផ្លែសាវម៉ាវក៏មានប្រយោជន៍ក្នុងការបញ្ចេញចោលកាកសំណល់ពីក្នុងតម្រងនោមបានដែរ។ ក្រៅពីនេះវាក៏មានតួនាទីសំខាន់ជាច្រើនទៀតដូចជា ជួសជុល សាងសង់ និងថែរក្សាសុខភាពកោសិកា និងជាលិកា។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ស្បែកកាន់តែស្រស់ស្អាត
ផ្លែសាវម៉ាវជួយផ្គត់ផ្គង់ជាតិទឹកដល់ស្បែកកាន់តែល្អ និងធ្វើឲ្យវាមានសភាពទន់រលោងទៀតផង។ នេះដោយសារតែសាវម៉ាវមានជាតិទឹកច្រើន៕