នៅក្នុងខ្លួនមនុស្សយើង កូឡេស្តេរ៉ុលមានពីរប្រភេទគឺ កូឡេស្តេរ៉ុលល្អ (HDL) និងកូឡេស្តេរ៉ុលអាក្រក់ (LDL)។ ជាមួយគ្នានេះដែរ បើសិនជាក្នុងចរន្តឈាមមានចំនួនកូឡេស្តេរ៉ុលល្អច្រើន ដូច្នេះសរសៃឈាមប្រាកដជាស្អាត និងមិនមានកំណកអ្វីកើតឡើងឡើយ ព្រោះមានការដឹកជញ្ជូនចូលទៅក្នុងថ្លើមបានអស់ហើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ផ្ទុយទៅវិញ បើសិនជាកូឡេស្តេរ៉ុលអាក្រក់មានច្រើនវិញ វាពិតជាហានិភ័យដ៏អាក្រក់មួយ ព្រោះថា កូឡេស្តេរ៉ុលអាក្រក់ទាំងនេះនឹងធ្វើឲ្យសរសៃឈាមរួមតូច ដែលជាហេតុបណ្តាលឲ្យកើតជាជំងឺលើសសម្ពាធឈាម គាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលបាន។ ដូច្នេះហើយទើបគ្រូពេទ្យជាច្រើនណែនាំដល់អ្នកជំងឺធ្វើយ៉ាងណាដើម្បីកាត់បន្ថយចំនួនកូឡេស្តេរ៉ុលអាក្រក់នេះឲ្យខាន់តែបានបើសិនជាចង់បានសុខភាពល្អ។
ដោយសារតែសម័យកាលមានភាពរីកចម្រើន និងរកឃើញនូវអ្វីដែលថ្មីៗជាច្រើននោះ អ្នកវិទ្យាសាស្រ្តបានរកឃើញថា អាហារសម្បូរជាតិសរសៃអាចជួយបញ្ចុះចំនួនកូឡេស្តេរ៉ុលក្នុងខ្លួនមនុស្សយើងបានយ៉ាងល្អ។
តើអាហារសម្បូរជាតិសរសៃបញ្ចុះកូឡេស្តេរ៉ុលបានដោយរបៀបណាទៅ?
រឿងនេះ បើយើងនិយាយទៅគឺថា កាលណាជាតិសរសៃត្រូវបានញ៉ាំចូលទៅក្នុងក្រពះ គឺវាមិនអាចរំលាយបានឡើយ ដូច្នេះវានឹងឆ្លងចូលទៅក្នុងពោះវៀនតូចដើម្បីទទួលបាននូវការរំលាយអាហារពីលំពែង និងប្រមាត់ដើម្បីរំលាយជាតិខ្លាញ់ និងប្រូតេអ៊ីនយកទៅប្រើប្រាស់បាន។ សូមបញ្ជាក់ថា ទឹកប្រមាត់ដែលមានតួនាទីរំលាយជាតិខ្លាញ់ក្នុងពោះវៀនតូចនេះ ត្រូវបានផលិតចេញពីថ្លើម ដោយប្រើវត្ថុធាតុដើមចេញពីកូឡេស្តេរ៉ុលសុទ្ធសាត។ ទោះបីជាយ៉ាងណាក៏ដោយ ទឹកប្រមាត់មិនអាចរំលាយជាតិសរសៃបានឡើយ ផ្ទុយទៅវិញវានឹងបឺតស្រូបទឹកប្រមាត់ចេញកាន់តែច្រើនទៅវិញ។ ដូច្នេះហើយ នៅពេលដែលរាងកាយដឹងថា ទឹកប្រមាត់មិនគ្រប់គ្រាន់សម្រាប់រំលាយអាហារហើយនោះ វានឹងបញ្ជាឲ្យថ្លើមដើម្បីយកជាតិកូឡេស្តេរ៉ុលដែលសល់ក្នុងសរសៃឈាមផលិតជាទឹកប្រមាត់បន្ថែមទៀត។ ជាចុងក្រោយវានឹងធ្វើឲ្យចំនួនកូឡេស្តេរ៉ុលថយចុះកាន់តែច្រើន។
ចំពោះអាហារសម្បូរជាតិសរសៃ ប្រជាជនយើងអាចរកបានយ៉ាងងាយពីការញ៉ាំបន្លែ និងផ្លែឈើគ្រប់ប្រភេទ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចំពោះការញ៉ាំបន្លែវិញ យកល្អគួរតែញ៉ាំបន្លែដោយការចម្អិនកុំឲ្យឆ្អិនខ្លាំងពេក ព្រោះវានឹងបណ្តាលឲ្យបានបង់ជីវជាតិរបស់វា៕