ក្រពះគឺជាសរីរាង្គដ៏សំខាន់បំផុតក្នុងរាងកាយមនុស្សយើង ព្រោះវាដើរតួនាទីដ៏សំខាន់មួយក្នុងការរំលាយអាហារ។ ដូច្នេះដើម្បីថែរក្សាក្រពះមានសុខភាពល្អ អ្នកមិនត្រឹមតែការពារកុំឲ្យឈឺពោះតែមួយមុខទេ តែក៏ត្រូវធ្វើយ៉ាងណាឲ្យរាងកាយទាំងមូលធ្វើការបានល្អត្រឹមត្រូវផងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនខ្មែរយើងតែងតែគិតថា ពេលញ៉ាំអាហារគួរតែញ៉ាំឲ្យបានច្រើនៗដើម្បីមានកម្លាំងធ្វើការងារបានយូរ។ ផ្ទុយទៅវិញ បើយើងនិយាយតាមបែបវិទ្យាសាស្រ្ត យើងមិនគួរណាធ្វើបែបនេះឡើយ ព្រោះអ្នកកំពុងតែធ្វើឲ្យក្រពះរងការឈឺចាប់ ឬអាចនឹងឈឺក្រពះដោយសារតែការញ៉ាំច្រើនៗពេក។
ដូច្នេះតើហេតុអ្វីបានជាការញ៉ាំអាហារកុំឲ្យឆ្អែតៗពេកល្អចំពោះសុខភាពក្រពះ?
រឿងនេះអ្នកប្រហែលជាធ្លាប់ដឹងរួចមកហើយថា កាលណាញ៉ាំអាហារច្រើនលើសចំណុះក្រពះ វាតែងតែបង្កជាបញ្ហាមិនស្រួលក្នុងពោះ ហើយក៏ត្រូវការប្រឡេះឡេវខោបន្ថែមទៀតដែរដើម្បីសម្រួលដល់ការតឹងពោះពេក។ ក្រៅពីនេះ ការញ៉ាំច្រើននឹងដាក់សម្ពាធទៅលើសាច់ដុំខ្ជឹបនៅកក្រពះ ដូច្នេះវាងាយនឹងមានបញ្ហាច្រាលអាស៊ីតចេញពីក្រពះឡើងទៅបំពង់ក ដែលជាហេតុបង្កការក្រហាយដើមទ្រូងកើតឡើង។ ការញ៉ាំច្រើនជ្រុលក៏ប្រហែលធ្វើឲ្យអ្នកត្រូវការកាឡូរីកាន់តែច្រើន រហូតដល់ធាត់លើសទម្ងន់ទៀតផង។
ដូច្នេះដើម្បីបានក្រពះមានសុខភាពល្អ បង្ការការក្រហាយដើមទ្រូង និងឡើងទម្ងន់ ចូរធ្វើយ៉ាងណាញ៉ាំបាយដោយប្រើចានតូចៗ ប៉ុន្តែមិនត្រូវតមអាហារមួយពេលណាមួយឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការតមអាហារមួយពេលណាមួយនឹងធ្វើឲ្យអ្នកឃ្លានកាន់តែខ្លាំង និងត្រូវការញ៉ាំច្រើនជាងតម្រូវការរបស់ក្រពះទៅទៀត៕