វាប្រហែលជាដល់ពេលដែលត្រូវចាប់ផ្តើមនិយាយថា មួយថ្ងៃទទួលបានចំណុចកំពូលនៃការរួមភេទម្តងនឹងជួយឲ្យគ្មានជំងឺ ដោយសារតែក្រៅពីមានអារម្មណ៍អស្ចារ្យ ការឈានដល់ចំណុចកំពូលនេះក៏មានប្រយោជន៍យ៉ាងច្រើនចំពោះរាងកាយដែរ ជាពិសេសស្បែកតែម្តង។
បំបាត់ស្រ្តេស
តើអ្នកមានធ្លាប់ដឹងទេថា ការឈានដល់ចំណុចកំពូលក្នុងពេលរួមភេទម្តងអាចជួយឲ្យមានអារម្មណ៍ធូរស្រាលដែរទេ? មែនហើយតាមពិត ការដែលទទួលបានការឈានដល់ចំណុចកំពូលនេះនឹងជួយថែរក្សាស្បែកបានយ៉ាងល្អផង។ ការសិក្សាបានរកឃើញថា ការចុះទាបនៃអ័រម៉ូនអុកស៊ីតូស៊ីនក្នុងឈាម មានជាប់ទាក់ទងនឹងការស្រ្តេសខ្លាំង តានតឹង និងជំងឺថប់អារម្មណ៍។ នៅពេលស្រ្តេសខ្លាំង សរីរាង្គធំៗដូចជាស្បែកអាចនឹងជាកន្លែងដែលពិបាកបំផុតហើយ។ ស្រ្តេសមិនត្រឹមតែធ្វើឲ្យមានការរលាកទេ តែវាក៏ឲ្យធ្វើឲ្យមានជំងឺស្បែក និងស្រែងផងដែរ។
គេងលក់កាន់តែល្អស្រួល
វាមានទំនាក់ទំនងដ៏ខ្លាំងក្លាមួយរវាងការកង្វះការគេង និងកើតជំងឺមុន ដូច្នេះគ្រូពេទ្យបានណែនាំឲ្យគេងឲ្យបាន ៨ម៉ោងពេញក្នុងមួយយប់ដើម្បីអនុញ្ញាតិឲ្យស្បែកធ្វើការកែសម្រួលភាពខូចខាតរបស់វាឡើងវិញ។ ប្រព័ន្ធភាពស៊ាំ និងការរលាកនឹងស្រួលបួលមកវិញក្នុងពេលគេងលក់ស្កប់ស្កល់។ ដូច្នេះចូរទទួលយកអត្ថប្រយោជន៍នៃការគេងលក់ស្កប់ស្កល់ក្រោយពីឈានដល់ចំណុចកំពូលនៃការរួមភេទរួច។
កើនអ័រម៉ូនអេស្រ្តូជែន
ការសិក្សាបានរកឃើញថា ការឈានដល់ចំណុចកំពូលម្តងនឹងបង្កើនចំនួនអ័រម៉ូនអេស្រ្តូជែនក្នុងរាងកាយ។ ហេតុអ្វីបានវាគឺជារឿងល្អ? ដោយសារតែអ័រម៉ូនមួយនេហនឹងជួយដល់ការការពារភាពចាស់របស់ស្បែកបានច្រើនប្រភេទ។ ទីមួយ វាបង្ការការថយចុះរបស់សារធាតុកូឡាជែន ដែលជាប្រូេតអ៊ីនដ៏សំខាន់មួយសម្រាប់រក្សារូបរាងយុវវ័យរបស់ស្បែក។ វាក៏ជួយឲ្យស្បែកក្រាស និងកុំឲ្យមានភាពជ្រីវជ្រួញ។
ស្បែកមុខភ្លឺថ្លា
បើសិនជាអ្នកកំពុងតែឆ្ងល់ថាតើក្រោយពីរួមភេទរួច អាចធ្វើឲ្យស្បែកទៅជាភ្លឺថ្លាដូចម្តេចនោះ ពេលនេះអ្នកនឹងដឹងហើយ។ ក្នុងពេលរួមភេទ មានការកើនឡើងរបស់លំហូរឈាមក្នុងរាងកាយ មានន័យថា វានឹងមានកោសិកាគ្រាប់ឈាមកាន់តែច្រើនដែលដឹកនាំអុកស៊ីសែនចូលទៅក្នុងតំបន់មុខ។ នៅពេលសរសៃឈាមចាប់ផ្តើមរីកធំ អ្នកនឹងទទួលបានស្បែកមុខដែលមើលទៅពណ៌ក្រហម ហើយក៏បង្កើនចំនួនអុកស៊ីសែនដើម្បីភ្ញោចការផលិតកូឡាជែនថែមទៀតផង។ ដូច្នេះអ្នកអាចនិយាយថាលាហើយចំពោះស្បែកជ្រីវជ្រួញ៕