ផ្លែឈើមួយចំនួនគឺល្អបំផុតសម្រាប់ធ្វើឲ្យស្បែកមើលទៅក្មេងជាងវ័យ និងស្រស់ស្អាត ហើយខ្លះទៀតទៅពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។ ចុះតើអ្នកមានដឹងថា ផ្លែឈើប្រភេទនេះដែលល្អបំផុតសម្រា់បសុខភាពបេះដូងដែរទេ? ដូច្នេះបើសិនជាអ្នកកំពុងតែប្រឈមខ្ពស់ស្រាប់នឹងបញ្ហាបេះដូង ឬចង់កាត់បន្ថយការគ្រោះថ្នាក់ដោយសារតែជំងឺនេះ អ្នកកំពុងតែរកអូសប្រទះចង្ក្រានហ្គាសហើយ។ 

ផ្លែប៉ោម

ផ្លែប៉ោមផ្ទុកទៅដោយអង់ទីអុកស៊ីដង់ច្រើនដែលអាចជួយបង្ការកូឡេស្តេរ៉ុលកុំឲ្យជាប់ស្អិតនឹងជញ្ជាំងសរសៃឈាមអាក់ទេខាងក្នុងទៀត ដូច្នេះវានឹងជួយការពារសរសៃឈាមនេះកុំឲ្យរឹង និងសម្ពាធឈាមឡើងខ្ពស់។ ការញ៉ាំផ្លែប៉ោមជាទៀងទាត់អាចជួយបន្ថយការប្រឈមនឹងជំងឺបេះដូង គាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលបាន។ 

ផ្លែចេក

មនុស្សគ្រប់គ្នាដឹងថា ផ្លែចេកគឺជាប្រភពដ៏ឆ្លាតវៃនៃជាតិប៉ូតាស្យូម ហើយវាក៏ជាជាតិរ៉ែដ៏សំខាន់មួយសម្រាប់ប្រឆាំងនឹងជំងឺបេះដូងដោយសារតែរឿងអស្ចារ្យពីរយ៉ាង។ ទីមួយ ប៉ូតាស្យូមជួយបញ្ចុះសម្ពាធឈាម ដែលជាកត្តាប្រឈមមុខមួយនៃជំងឺបេះដូង។ ទីពីរ ជាតិរ៉ែមួយនេះជួយរក្សាចង្វាក់បេះដូងធម្មតា។ 

ផ្លែអាប្រីកូដ

ផ្លែឈើមួយនេះសម្បូរទៅដោយវីតាមីន A, C និង E ដែលវាសុទ្ធសឹងតែជាអង់ទីអុកស៊ីដង់អាចជួយដល់ប្រព័ន្ធបេះដូងសរសៃឈាមកុំឲ្យមានគ្រោះថ្នាក់បាន។ ផ្លែអាប្រីកូដដែលល្អចំពោះបេះដូងគឺប្រភេទគ្រាម។ 

ផ្លែក្រូច

មូលហេតុដែលធ្វើឲ្យផ្លែក្រូចល្អចំពោះប្រព័ន្ធបេះដូងសរសៃឈាមគឺថា វាជាប្រភពដ៏អស្ចារ្យមួយនេះវីតាមីន C ដែលអាចការពារសរសៃឈាមអាក់ទែពីការកកកំណកឈាម ព្រមទាំងខូចខាតផង។ ក្រៅពីផ្លែក្រូច ផ្លែឈើជូរៗក៏មានប្រសិទ្ធភាពដូចគ្នាដែរ។ ជាអកុសល្យ បើសិនជាអ្នកកំពុងតែមានជំងឺច្រាលអាស៊ីតក្រពះទៅបំពង់ករហើយនោះ ផ្លែឈើប្រភេទនេះប្រហែលជាមិនល្អចំពោះអ្នកឡើយ។

ផ្លែល្ហុង

បើសិនជាអ្នកស្ថិតក្នុងស្ថានភាពមានជំងឺច្រាលអាស៊ីតក្រពះទៅបំពង់ក យកល្អគួរតែជ្រើសរើសការញ៉ាំផ្លែល្ហុងវិញទៅ ព្រោះវាក៏មិនខុសគ្នានឹងផ្លែក្រូចដែរ គឺផ្ទុកទៅដោយវីតាមីន C ជាច្រើនដែលអាចការពារសរសៃឈាមអាក់ទែបាន។ ជាមួយគ្នានេះដែរ វាក៏មានសារធាតុប្រឆាំងការរលាក ដែលល្អចំពោះបេះដូង។ ជាអកុសល្យ ផ្លែល្ហុងទុំលឿនណាស់។ កាលណាអ្នកទិញវាពីផ្សារួចហើយ ចូរដាក់វានៅក្នុងទូរទឹកកកភ្លាម ហើយព្យាយាមញ៉ាំឲ្យអស់រយៈពេល ២ថ្ងៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង