នៅពេលដែលកូនគ្រុនក្តៅម្តងៗ អ្នកត្រូវតែស្វែងរកចំណីឲ្យគេញ៉ាំឲ្យបានត្រឹមត្រូវ ទើបវាមិនអាចធ្វើឲ្យកូនឈឺកាន់តែធ្ងន់ ដូចនេះតើគួរតែឲ្យកូនបរិភោគអ្វីទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. នៅពេលដែលកូនគ្រុនក្តៅ ហើយកម្តៅថយចុះ កូននឹងមានអាការៈបែកញើសយ៉ាងច្រើន ជាហេតុដែលធ្វើឲ្យកូនបាត់បង់ជាតិទឹកក្នុងខ្លួន នោះវានឹងធ្វើឲ្យកម្តៅកូនឡើងកាន់តែខ្ពស់ ដូចនេះអ្នកត្រូវតែឲ្យកូនផឹកទឹកឲ្យបានច្រើន ទើបល្អចំពោះជំងឺគេ។
  2. នៅពេលដែលកូនឈឺ នោះពោះវៀនគេនឹងអាចប្រែជាខ្សោយ ដូចនេះអ្នកមិនគួរឲ្យគេបរិភោគអាហារដែលមិនងាយរំលាយដូចជា ៖ អាចហារដែលផលិតពីទឹកដោះគោ ឬមានប្រូតេអ៊ីនខ្ពស់ឡើយ ហើយអ្នកគួរតែឲ្យគេញ៉ាំតិច ប៉ុន្តែបែងចែកជាច្រើនពេល ដោយមិនត្រូវឲ្យគេបរិភោគអាហារដែលមានខ្លាញ់ច្រើន និងផ្អែមពេកទេ ហើយអាហារដែលល្អចំពោះកូនគឺបបរ។
  3. អ្នកក៏អាចកិនទឹកផ្លែឈើស្រស់ឲ្យកូនផឹកដែរ ដើម្បីរក្សាជាតិទឹកក្នុងខ្លួនកូន និងវីតាមីនC នោះកូននឹងឆាប់ជាដោយសារតែវីតាមីន និងទឹកនេះអាចធ្វើឲ្យអាការៈកូនធូរស្រាលជាងមុនបាន។
  4. ប្រសិនជាកូនគ្មានជំងឺរាករូស ឬហើមពោះ អ្នកអាចឲ្យគេបរិភោគអាហារមួយចំនួនដូចជា ៖ ពពួកសណ្តែក ត្រី សាច់ និងស៊ុតជាដើម ព្រោះវាសុទ្ធតែជាអាហារដែលល្អចំពោះសុខភាពកូន។
  5. ក្រោយពេលដែលកូនមានរសជាតិក្នុងការបរិភោគអាហារផ្សេងៗ អ្នកអាចឲ្យគេផឹកទឹកដោះគោស្រស់ ឬផលិតផលដែលធ្វើពីទឹកដោះគោបាន ដើម្បីផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់រាងកាយកូនអ្នកបាន នោះកូននឹងកាន់តែឆាប់ជាសះស្បើយដោយមិនបាច់ផឹកថ្នាំច្រើនដែលអាចប៉ះពាល់ដល់សុខភាពកូន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
Loading...