រឿងតូចទាំង៤ខាងក្រោមនេះ នឹងអាចធ្វើឲ្យគ្រួសារអ្នកកើតមានបញ្ហាដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកមិនគួរព្យាយាមកែប្រែស្វាមីអ្នកឡើយ ព្រោះបើអ្នកធ្វើបែបនេះយូរ គ្រួសារអ្នកនឹងងាយកើតមានបញ្ហាជាមិនខានឡើយ។ ដូចនេះ អ្នកគួរតែព្យាយាមទទួលស្គាល់ ហើយមានចិត្តអំណត់ និងអធ្យាស្រ័យ ទើបប្តីអ្នកមើលឃើញចំណុចល្អទាំងនេះរបស់អ្នក។
  2. អ្នកមិនគួរគ្រប់គ្រងប្តីដូចជាគ្រប់គ្រងកូននោះទេ ដោយគួរតែឲ្យគេមានសេរីភាពខ្លះ ទើបគេមិនព្យាយាមលួចមានស្រីធ្វើបាបអ្នក។ ម្យ៉ាងទៀត បើគេមានពេលដែលជារបស់ខ្លួនខ្លះ គ្រួសារអ្នកនឹងមិនងាយបែកបាក់ឡើយ។
  3. អ្នកមិនគួរធ្វើជាប្រពន្ធដែលគិតថាខ្លួនធ្វើត្រូវរហូត ដោយឲ្យតែមានកំហុស គឺរបស់ស្វាមីទាំងអស់។ នៅពេលដែលអ្នកតែងតែទម្លាក់កំហុសដល់គេ ដោយមិនហ៊ានប្រឈមមុខ ហើយទទួលស្គាល់ អាពាហ៍ពិពាហ៍អ្នក នឹងមិនអាចដល់ចាស់នោះទេ។
  4. អ្នកមិនគួរទុកការលះបង់របស់ប្តីអ្នកជារឿងធម្មតា ដោយមិនយកភ្នែកមើល ហើយទុកក្នុងចិត្តនោះទេ។ ការធ្វើបែបនេះ នឹងធ្វើឲ្យស្វាមីអ្នកឃ្លាតពីអ្នកកាន់តែឆ្ងាយទៅៗ ដោយអ្នកមិនដឹងខ្លួនឡើយ។ ទំបំផុត អ្នកនឹងអាចដើរដល់ផ្លូវដែលលះលែងគ្នាជាមិនខានឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
Loading...