ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកត្តាដែលអាចធ្វើឲ្យកូនតែងតែផ្តាសាយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកឆុងទឹកដោះគោក្រាស់ពេកឲ្យកូន មានន័យថា ដាក់ម្សៅទឹកដោះគោច្រើនពេក ហួសកំណត់ នឹងអាចធ្វើឲ្យកូនឆាប់ឈឺជាទីបំផុត ថែមទាំងអាចធ្វើឲ្យកូនទល់លាមកទៀតផង។
- អ្នកមិនគួរឲ្យកូនញ៉ាំទឹកដោះគោជូរនៅពេលព្រឹកមិនទាន់ពិសារអាហារនោះទេ។ ម្យ៉ាងទៀត ក្រោយពេលដែលកូនញ៉ាំទឹកដោះគោជូររួច អ្នកមិនគួរឲ្យកូនញ៉ាំថ្នាំផ្សេងៗឡើយ ព្រោះអាចប៉ះពាល់ដល់ការលូតលាស់របស់កូនបាន។
- នៅពេលដែលកូនមិនព្រមញ៉ាំបន្លែ និងផ្លែឈើ អ្នកមិនគួរប្រើថ្នាំដែលជាវីតាមីនឲ្យកូនញ៉ាំជំនួសនោះទេ ព្រោះថ្នាំទាំងនោះ មិនមានប្រសិទ្ធភាពដូចជាបន្លែស្រស់ៗឡើយ។ ដូចនេះ អ្នកគួរតែព្យាយាមលួងកូនឲ្យពិសារបន្លែ និងផ្លែឈើស្រស់ ទើបល្អចំពោះសុខភាពកូន ដោយអាចធ្វើឲ្យប្រព័ន្ធការពាររាងកាយកូនរឹងមាំបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)