ប្រសិនជាអ្នកចង់ក្លាយជាអ្នកមាន អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែចាប់ផ្តើមបង្កើតមុខរបរមួយ ទោះបីជាមុខរបរតូចក៏ដោយ ព្រោះវាអាចជួយអ្នកឲ្យសម្រេចបំណងរបស់អ្នកបាន។
- អ្នកគួរតែរកអ្នកដែលជោគជ័យក្នុងជីវិតមកបង្រៀន និងណែនាំអ្នក ទើបអ្នកដឹងពីវិធីដែលអាចធ្វើឲ្យអ្នកអាចដើរដល់គោលដៅដែលចង់បាន។
- នៅពេលដែលអ្នកមានមុខរបរ អ្នកគួរតែគិតពីវិធីក្នុងការធ្វើឲ្យផលិតផលអ្នករីកចម្រើន ទើបមុខរបរអ្នកអាចដើរទៅមុខបាន។
- អ្នកអាចរកមុខរបរដែលគេធ្លាប់ធ្វើ ហើយម្ចាស់ត្រូវការផ្ទេរមុខរបរនេះ ដើម្បីធ្វើអ្វីផ្សេង។ នៅពេលដែលអ្នកធ្វើបន្ត អ្នកអាចងាយជោគជ័យ ព្រោះមុខរបរនេះជាមុខរបរចាស់ដែលគេស្គាល់ច្រើន។
- អ្នកក៏អាចធ្វើការបណ្តាក់ទុនផងដែរ ព្រោះវាអាចជាវិធីដែលអាចនាំប្រាក់មកឲ្យអ្នកបានដូចគ្នា។
- ចុងក្រោយ អ្នកគួរតែរៀនចេះសន្សំប្រាក់ ព្រោះការសន្សំនេះគឺជាវិធីដែលសំខាន់ណាស់ដើម្បីធ្វើឲ្យខ្លួនក្លាយជាអ្នកមានបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)