ប្រសិនជាអ្នកចង់បង្កើនភាពសប្បាយរីករាយរបស់កូន អ្នកគួរតែអនុវត្តតាមវិធីខាងក្រោមនេះ។ តើមានអ្វីទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលកូនមិនសប្បាយចិត្ត ឬធ្វើអ្វីខុស អ្នកមិនគួរបន្ទោសកូនខ្លាំងពេកនោះទេ ព្រោះអាចធ្វើឲ្យកូនកាន់តែមិនសប្បាយចិត្ត។ ដូចនេះ អ្នកអាចបង្វែរអារម្មណ៍កូនទៅធ្វើអ្វីទេ ដោយកំដរគេលេង ទើបកូនអាចសប្បាយចិត្តឡើងវិញ។
- អ្នកក៏អាចនាំកូនលេងល្បែងថ្មី ហើយប្លែកដែរ ព្រោះវាសុទ្ធតែធ្វើឲ្យកូនសប្បាយចិត្តទាំងអស់។
- អ្នកគួរតែនាំកូនទៅចូលរួមកម្មវិធីឲ្យបានច្រើន ជាពិសេស កម្មវិធីដែលមានកុមារច្រើន ទើបកូនអាចរាប់អានបានមិត្តច្រើន។
- នៅពេលដែលកូនយំ ដោយមិនអាចទទួលបានអ្វីដែលគេបាន អ្នកមិនគួរគម្រាមកូនឲ្យឈប់យំទេ ដោយអ្នកគួរតែឲ្យគេនិយាយចេញនូវអ្វីដែលគេមិនសប្បាយចិត្ត ហើយយំខ្លះ ទើបធ្វើឲ្យអារម្មណ៍របស់កូនបានធូលស្រាល។
- អ្នកគួរតែបង្កើតបរិយាកាសដែលសប្បាយឲ្យកូនរស់នៅ ទើបកូនក្លាយជាក្មេងដែលរួសរាយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)