អ្នក​ស្រឡាញ់​គាត់ ឬ​ស្អប់​គាត់ គឺ​មិន​អាច​បន្ទោស​គាត់​ត្រង់​ថា​ចូលចិត្ត​នូវ​អ្វី​ដែល​គាត់​ចូល​ចិត្ត​លើ​មនុស្ស​ស្រី​បានទេ​។ ជាពិសេស នៅ​ពេល​អ្នក​រក​ឃើញ​ថា​អ្វី​ដែល​គាត់​ចូលចិត្ត​ចំពោះ​មនុស្ស​ស្រី​ម្នាក់​ប្រហែលជា​មិនមែន​ដោយសារ​តែ​គាត់​ផ្ទាល់​ផង​។

​វា​មិន​មាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ​ដែល​បុរស​មាន​ការ​ចូល​ចិត្ត​លើ​មនុស្ស​ស្រី ប៉ុន្តែ​ខណៈ​ពេល​ដែល​អ្នក​គិតថា ពួកគេ​សុទ្ធតែ​ចូលចិត្ត​ស្ត្រី​ដែល​មាន​សក់វែង​ជាមួយនឹង​ជើងវែងៗ​ដែរនោះ វា​ប្រហែលជា​អាច​ធ្វើឲ្យ​អ្នក​ភ្ញាក់ផ្អើល​បាន​ដោយ​ដឹងថា បុរស​ខ្លះ​អាច​ចាប់​អារម្មណ៍​លើ​មនុស្ស​ស្រី​ត្រង់​អ្វី​ផ្សេង​វិញ​។

​ជាក់ស្តែង អ្នកវិទ្យាសាស្ត្រ​បាន​ប្រាប់ថា បុរស​ដែល​កំពុងតែ​មើល​ចំណុច​ទាំងអស់​ខាងក្រោម​នេះ​របស់​ស្ត្រី​អាច​បញ្ជាក់​ថា ស្ត្រី​ទាំងនោះ​មាន​ភាព​ទាក់ទាញ​បំផុត​ហើយ​។ តើ​អ្វី​ទៅ​ជា​ភាព​ទាក់ទាញ​របស់​ស្ត្រី​ដែល​ធ្វើ​ឲ្យ​បុរស​ស្ទើរតែ​គ្រប់​គ្នា​ឆ្លួក​វង្វេង​?

​ត្រគាក​
​យោង​ទៅ​តាម​សារព័ត៌មាន The Journal Personality and Social Psychology បានឲ្យដឹងថា ភាគរយ​ដ៏​ធំ​បំផុត​មួយ​ដែល​បុរស​ប្រាប់ថា​ទាក់ទាញ​បំផុត​ចំពោះ​មនុស្ស​ស្រី​គឺមាន​ចង្កេះ​និង​ត្រគាក​តូច​។ ចូរ​ចាំ​ថា ការ​ដែល​ស្ត្រី​មាន​ត្រគាក និង​ចង្កេះ​ក្នុង​ទំហំ​ល្អ​មួយ​នឹង​ល្អ​សម្រាប់​ការ​មាន​ផ្ទៃពោះ និង​សម្រាលកូន​។

ភាព​ស៊ីមេទ្រី​គ្នា​
មនុស្ស​ប្រុស​ចូល​ចិត្ត​មើល​ស្ត្រី​ដែល​មាន​ភាព​ស៊ីមេទ្រី​គ្នា​ចំពោះ​រាងកាយ​របស់​នាង ជាពិសេស​មុខ​តែម្តង​។ ភាព​ស៊ីមេទ្រី​នេះ​គឺជា​សញ្ញា​នៃ​ភាពស្រស់ស្អាត និង​ហ្សែ​ន​ដែល​ល្អ ហើយ​នៅពេល​ស្ត្រី​ម្នាក់​មាន​ភាព​ស៊ីមេទ្រី​គ្នា​ល្អ នាង​ច្រើនតែ​ត្រូវបាន​មនុស្ស​ជុំវិញ​ខ្លួន​សរសើរ​ថា ស្រស់​ស្អាត​ខ្លាំង មាន​សុខភាព​ល្អ ហើយក៏​ជា​អ្វី​ដែល​បុរស​គ្រប់រូប​ចង់បាន​ដែរ​។

​សក់វែង​
​មនុស្ស​ប្រុស​តែង​ចាប់អារម្មណ៍​ស្ត្រី​ដែល​មាន​សក់វែង ដោយ​មិន​គិត​អំពី​ពណ៌​នោះទេ ព្រោះ​វា​ជា​អ្វី​ដែល​មាន​ភាព​ទាក់ទាញ​ជាង​ស្ត្រី​សក់​ខ្លី​។ យោង​ទោ​តាម​ការសង្កេត​មួយ​របស់​សារព័ត៌មាន Human Nature បានឲ្យដឹងថា កាលណា​សក់​ស្ត្រី​កាន់តែ​វែង​កាន់តែ​មាន​ភាព​ទាក់ទាញ​ដល់​មនុស្ស​ប្រុស​។​

​បន្ថែម​ពណ៌​ក្រហម​
​ស្ត្រី​ដែល​លាប​បបូរមាត់​ពណ៌​ក្រហម​រយៈពេល​យូរ​ហើយ​ចេញ​ទៅ​ខាងក្រៅ​ផ្ទះ គឺជា​ហេតុផល​ដ៏​ល្អ​មួយ​ហើយ​។ យោង​ទៅ​តាម​វិទ្យាសាស្ត្រ មនុស្ស​ប្រុស​តែងតែ​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​ពណ៌​ក្រហម​។ អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍ទៀត​នោះ​គឺថា បុរស​ក៏​ចាប់អារម្មណ៍​ទៅលើ​បុរស​ដូចគ្នា​ដែល​ប្រើ​អ្វី​ពណ៌​ក្រហម​ដែរ​។ ពណ៌​ក្រហម​គឺជា​ពណ៌​នៃ​សេចក្តីស្រឡាញ់ និង​ជាប់ទាក់ទង​នឹង​អ្វី​ដែល​ទាក់ទង​នឹង​ការ​រួមភេទ​ផងដែរ​។

​ក្លិន​
​មនុស្ស​ប្រុស​មានប្រតិកម្ម​នឹង​របៀប​ដែល​ស្ត្រី​បញ្ចេញ​ក្លិន​របស់​ពួកគេ ត្រង់​ចំណុច​នេះ​ក៏​មិន​ទាក់ទង​នឹង​អ្វី​ដែល​មិន​ល្អ​ដែរ​។ ការស្រាវជ្រាវ​បាន​រកឃើញថា វដ្ដ​រដូវ​របស់​ស្ត្រី​មាន​ឥទ្ធិពល​លើ​ក្លិន​ដែល​រាងកាយ​នាង​ផលិត​ចេញ​។ បុរស​យល់ថា ក្លិន​ដែល​ស្ត្រី​ផលិត​ចេញ​នោះ​គឺ​អាស្រ័យ​ទៅតាម​ពេលវេលា​ដែល​នាង​មក​រដូវ​ដែរ​។ មនុស្ស​គ្រប់គ្នា​មាន​ការផលិត​ក្លិន​ខុសៗ​គ្នា ហើយ​អ្នកខ្លះ​មាន​ក្លិន​ល្អ និង​ខ្លះទៀត​មិន​ល្អ​ដែរ តែ​វា​ជា​របៀប​ដែល​បង្ហាញ​អំពី​អារម្មណ៍​ទាក់ទាញ​មួយ​សម្រាប់​ស្ត្រី​។

​ភ្នែក​
​ភាព​ទាក់ទាញ​បំផុត​ដែល​បុរស​ទទួលបាន​ពី​ស្ត្រី​គឺ​ភ្នែក​របស់​នាង​តែម្តង​។ បុរស​ចូលចិត្ត​ស្ត្រី​ដែល​មាន​ភ្នែក​ធំៗ ភ្នែក​ភ្លឺ​ថ្លា​ដោយសារតែ​វា​ជា​សញ្ញា​បញ្ជាក់​អំពី​សុខភាព​ល្អ និង​ភាព​ជា​យុវវ័យ​។ រឿង​នេះ​មិន​គិត​អំពី​ពណ៌​របស់​ភ្នែក​ឡើយ តែ​ជា​សញ្ញា​បញ្ជាក់​អំពី​ភាព​ភ្លឺ​ថ្លា​នៃ​ភ្នែក​ទាំងមូល​តែ​ម្តង​។

សម្តី​និយាយ​ពិរោះ​ស្តាប់​
​វា​មិនមែន​ជា​ការនិយាយ​តែ​អ្វី​ដែល​អ្នក​មើល​ឃើញ​ទាំងអស់​ទេ​។ យោង​តាម​ទស្សនា​វ​ដ្តី Smithsonian Magazine បានឲ្យដឹងថា បុរស​គឺ​មាន​ភាព​ទាក់ទាញ​ចំពោះ​ស្ត្រី​ដែល​មាន​សម្លេង​និយាយ​ធ្ងន់​។ រឿង​នេះ​គ្មាន​អ្វី​គួរ​ឆ្ងល់​ទេ​ដែល​ថា គ្រប់​សេវាកម្ម​និយាយ​ទូរស័ព្ទ​ច្រើនតែ​បញ្ចូល​សម្លេង​របស់​មនុស្ស​ស្រី​។

​បបូរមាត់​
​ពណ៌​របស់​បបូរមាត់​គឺជា​ចំណុច​មួយ​សំខាន់ ប៉ុន្តែ​មិនមែន​មាន​តែ​មួយ​នេះឡើយ​។ យោង​ទៅ​តាម​ការសិក្សារ​បស់​សាកលវិទ្យាល័យ Manchester បាន​រកឃើញថា បុរស​បាន​ចំណាយ​ពេល​ពាក់កណ្តាល​នៃ​ការទំនាក់ទំនង​របស់​គេ​ទៅ​ប្រើ​លើ​ការ​សម្លឹង​មើល​បបូរមាត់​របស់​ស្ត្រី​។ ស្ត្រី​ដែល​មាន​បបូរមាត់​ពេញ​ល្អ​ជា​ទូទៅ​ត្រូវបាន​គេ​មើលឃើញ​ថា​មាន​ភាព​ទាក់ទាញ​ខាង​ផ្លូវភេទ​កាន់តែខ្លាំង​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ ideapod 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង