ប្រសិនជាអ្នកធាត់ ហើយចង់ទទួលបានរាងស្អាត អ្នកអាចប្រើវិធីស្រកទម្ងន់ដ៏ងាយមួយបែបនេះក្នុងការធ្វើឲ្យរាងអ្នកស្អាត។ ដូចនេះ តើមានវិធីអ្វីទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
អ្នកអាចពិសារអាហារពេលព្រឹកដូចធម្មតា ប៉ុន្តែអ្នកត្រូវតែកាត់បន្ថយបរិមាណនៃអាហារនោះមកនៅពាក់កណ្តាល ដោយបរិភោគតែពាក់កណ្តាល រួចញ៉ាំផ្លែគីវីចំនួនមួយផ្លែជំនួស។ ចំពោះអាហារថ្ងៃត្រង់ អ្នកអាចពិសារតែ៨ភាគឆ្អែតបានហើយ។ នៅពេលល្ងាច អ្នកអាចបរិភោគអាហារដូចធម្មតា គ្រាន់តែមុនចូលគេង៥ម៉ោង អ្នកអាចញ៉ាំផ្លែគីវីនេះចំនួនមួយផ្លែ ដើម្បីឲ្យវារំលាយអាហារដែលអ្នកញ៉ាំទាំងឡាយឲ្យអស់ ទើបពេលចូលគេង វាមិនកកដែលធ្វើឲ្យអ្នកធាត់។ ចំពោះផ្លែគីវីនេះ អ្នកអាចជ្រើសរើសផ្លែគីវីដែលមានពណ៌បៃតង ព្រោះវាមិនសូវមានជាតិស្ករខ្ពស់។ អ្នកអាចលាងទឹកឲ្យស្អាត ហើយកាត់រោមវាចេញ រួចញ៉ាំទាំងសំបក ព្រោះសំបកវាមានសារធាតុជាច្រើនដែលជួយធ្វើឲ្យរាងអ្នកស្អាតបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)