មានមនុស្សមួយចំនួនចាយប្រាក់ច្រើននឹងធ្វើឲ្យបាត់បង់លាភសំណាង។ ប៉ុន្តែក៏មានឆ្នាំមួយចំនួនទៀតដែលរឹតតែចាយរឹតតែមានលាភទៅវិញ។ ដូចនេះតើមានឆ្នាំណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំមមី
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានការខិតខំប្រឹងប្រែងក្នុងជីវិតរបស់គេ។ ម្យ៉ាងទៀតអ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមើលធ្ងន់លើលុយ។ នៅពេលដែលគេរកបានប៉ុន្មានគេនឹងសន្សំទុកប៉ុណ្ណឹង មិនហ៊ានចាយឡើយ។ ដូចនេះវានឹងធ្វើឲ្យពួកគេកាន់តែសន្សំកាន់តែក្រ។ ប៉ុន្តែប្រសិនជាអ្នកចេះប្រើលុយបង្កើតលុយ នោះអ្នកនឹងអាចមានបាន។
ឆ្នាំកុរ
អ្នកដែលកើតនៅឆ្នាំនេះក៏ជាមនុស្សដែលមិនហ៊ានចាយលុយដែរ។ ដូចនេះអ្នកគួរតែចេះចាយលុយ ទើបអ្នកចេះរកលុយដូចគ្នា។ អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានសំណាងតាំងពីកំណើត។ ដូចនេះឲ្យតែអ្នកចេះចំណាយលើមុខរបរ ឬក្នុងការបណ្តាក់ទុន នោះអ្នកនឹងអាចទទួលបានទ្រព្យច្រើនជាមិនខាន។
ឆ្នាំវក
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានលុយប៉ុន្មានក៏មិនឆ្អែតដែរ ដោយតែងតែគិតថាវាតិចជានិច្ច។ គេជាមនុស្សដែលមានទេវតាទ្រព្យតាមជួយជានិច្ច។ ដូចនេះនៅពេលដែលមានទេវតាទ្រព្យជួយ រួមទាំងសមត្ថភាពផ្ទាល់ខ្លួន នោះគេនឹងអាចមានទ្រព្យជារៀងរហូត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)