Join with Health.com.kh on Telegram

ការរលាកស្បែកជាញឹកញយកើតឡើងនៅពេលស្បែករបស់អ្នកប៉ះទៅនឹងអ្វីមួយដែលក្ដៅខ្លាំង។ ការរលាកភ្លើងអាចបង្កការឈឺចាប់ និងក្រហាយ ប៉ុន្តែកុំបារម្ភពេក! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកអាចដោះស្រាយព្យាបាលបញ្ហារលាកឡើងពងទឹកលើស្បែកជាមួយវិធីសាស្ត្របែបធម្មជាតិងាយៗ។ ថាតើគួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តដ៏មានប្រសិទ្ធិភាពព្យាបាលការរលាកស្បែកអោយធូរស្បើយបានយ៉ាងឆាប់រហ័ស ៖

១. ស្អំត្រជាក់

រៀបចំក្រណាត់សើមស្អាតមួយដើម្បីដាក់ស្អំលើស្បែកដែលរលាក។ វិធីនេះមិនត្រឹមតែជួយបំបាត់ការឈឺចាប់ និងក្រហាយប៉ុណ្ណោះ ប៉ុន្តែក៏ទប់ស្កាត់ការហើមផងដែរ។ អ្នកអាចស្អំរយៈពេលពី ៥ ទៅ ១៥ នាទី សឹមយកក្រណាត់ចេញ។ទោះជាយ៉ាងណាមិនត្រូវប្រើប្រាស់ទឹកត្រជាក់ពេក ឬទឹកកកឡើយ។ ដើម្បីទប់ស្កាត់ការរាលដាល អ្នកក៏អាចដាក់ ឬទប់កន្លែងរលាកក្រោមទឹកត្រជាក់សម្រាប់រយៈពេល ១៥ នាទីផងដែរ។

២. ថ្នាំដុសធ្មេញជីអង្កាម

ដំបូងអ្នកត្រូវលាងសម្អាតកន្លែងរលាកជាមួយទឹកត្រជាក់ជាមុនសិន រួចសឹមផ្ដិតថ្នមៗអោយស្ងួត។បន្ទាប់មកចាប់ផ្ដើមលាបថ្នាំដុសធ្មេញផ្សំឡើងពីជីអង្កាមមួយចំនួនពីលើ និងទុកចោលរហូតដល់ស្ងួតជាការស្រេច។

៣. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ កឺគ្រាន់តែលាបជែល ឬសាច់ប្រទាលកន្ទុយក្រពើលើស្បែកដែលររលាកជាការស្រេច។

៤. ហាមចាក់ពងបែក

អ្នកមិនគួរចាក់ពងបែកលើស្បែកដែលបណ្ដាលមកពីការរលាកឡើយក៏ព្រោះវាអាចធ្វើអោយឆ្លងមេរោគ។ ប្រសិនបើនៅតែបារម្ភ អ្នកគួរទៅជួបពិនិត្យជាមួយគ្រូពេទ្យ។

៥. កញ្ចប់តែតូចៗ

អ្វីដែលអ្នកត្រូវធ្វើ គឺបន្ទាប់ពីលាងសម្អាតកន្លែងដែលរលាក រួចស្អំកញ្ចប់តែដែលឆុងហើយត្រជាក់ៗចំនួន ២ ទៅ ៣ កញ្ចប់ផ្ទាល់លើស្បែក និងប្រើប្រាស់ស្បៃស្អាតគ្របពីលើជាការស្រេច។

៦. ដំឡូងបារាំងឆៅ

ហាន់ដំឡូងបារាំងដែលលាងសម្អាតមួយបន្ទះ រួចដាក់ស្អំលើកន្លែងរលាក។

៧. ទឹកឃ្មុំ

លាបទឹកឃ្មុំលើស្បៃរុំរបួសស្អាតមួយ រួចរុំវាលើកន្លែងរលាក។ ប្ដូរស្បៃថ្មី ៤ ដងក្នុងមួយថ្ងៃ។

៨. ទឹកខ្មេះ

អ្វីដែលអ្នកត្រូវធ្វើ គឺជ្រលក់សំឡីស្អាតក្នុងទឹកខ្មេះ រួចផ្ដិតៗលើកន្លែងដែលរលាកថ្នមៗ៕