ដំណឹងដែលប្រាប់ថាអ្នកមានផ្ទៃពោះ វាពិតជាផ្តល់ភាពភ្ញាក់ផ្អើលខ្លាំងណាស់ដល់គូស្វាមីភរិយាគ្រប់រូប។ ប៉ុន្តែក្នុងពេលឆាប់ៗខាងមុខ ពួកគេនឹងយល់ថាមានរឿងពិបាកច្រើនត្រូវឆ្លងកាត់។ បុរសភាគច្រើនមិនអាចចៀសផុតពីអាកប្បកិរិយាដែលធ្វើឲ្យប្រពន្ធខ្លួនក្នុងដំណាក់កាលមានផ្ទៃពោះនេះសាំចិត្តនោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះហើយទើបធ្វើឲ្យស្រ្តីពីបាកក្នុងការរស់នៅបន្តិច។ ខាងក្រោមនេះគឺជារឿងមួយចំនួនដែលស្រ្តីមានផ្ទៃពោះគ្រប់រូបចង់ឲ្យប្តីរបស់ខ្លួនបានដឹង៖
ភាពភ័យខ្លាច
ស្រ្តីមានផ្ទៃពោះគឺមានការបារម្ភច្រើនណាស់ ទាំងការពរពោះ និងការសម្រាល។ នាងអាចនឹងបារម្ភខ្លាចខ្លួនឯងមិនអាចក្លាយជាម្តាយដ៏ល្អម្នាក់បាន។ ដូច្នេះជាប្តី គួរតែលើកទឹកចិត្តដល់នាង និងផ្តល់ផាសុកភាពដល់នាងដើម្បីឲ្យអារម្មណ៍កាន់តែល្អឡើងវិញ។
បម្រែបម្រួលអ័រម៉ូន
ស្រ្តីមានផ្ទៃពោះត្រូវបានគេស្គាល់ថា មានអារម្មណ៍ប្រែប្រួលច្រើនណាស់។ យ៉ាងណាមិញ ពួកគេតែងតែចង់ឲ្យប្តីរបស់ខ្លួនដឹងថា វាមិនមែនជាកំហុសរបស់នាងឡើយ។ ដូច្នេះនៅពេលក្រោយ ដែលនាងយំ ឬសើចដោយគ្មានហេតុផល ចូរកុំធ្វើអ្វីប៉ះពាល់ដល់អារម្មណ៍នាងឲ្យសោះ។
ភាពគ្មានផាសុកភាព
រយៈពេល ៩ខែនៃការពរពោះមិនមែនជារឿងមួយស្រួលឡើយ។ តាមពិតទៅ វាពិតជារឿងដែលគួរឲ្យខ្លាចណាស់។ ស្រ្តីជាម្តាយអាចនឹងមានបញ្ហាដោយសារតែការចាញ់កូន ឈឺខ្នង បញ្ហាក្រពះពោះវៀន រមួលក្រពើ និងហូរទឹករំអិលតាមទ្វារមាសជាដើម។
ចូរចាំថា សុបិន្តរបស់នាងគឺចង់បង្កើតនូវគ្រួសារដ៏កក់ក្តៅមួយប៉ុណ្ណោះ។ នាងនឹងធ្វើគ្រប់យ៉ាងក្នុងនាមជាម្តាយ ហើយក៏ព្រមទទួលយកនូវការរិះគន់គ្រប់យ៉ាងផងដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្វីដែលកាន់តែសំខាន់ គឺចង់បានប្តីរបស់ខ្លួនផ្តល់នូវការគាំទ្រ និងមានមោទនៈភាពចំពោះភាពរឹងមាំរបស់នាងក្នុងពេលដែលនាងមានផ្ទៃពោះ៕