កាលពីមុនគេនិយាយថា ការជួយខ្លួនឯង ឬសម្រេចកាមដោយខ្លួនឯងត្រូវបានគេចាត់ទុកថាជារឿងគ្មានសុវត្ថិភាព និងអសីលធម៌ទាំងបុរស និងស្រ្តី។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ផ្ទុយទៅវិញ ការជួយខ្លួនឯងបែបនេះមានអត្ថប្រយោជន៍ច្រើនណាស់ចំពោះសុខភាព ហើយការធ្វើវាជាទម្លាប់នៅព្រឹកឡើងពិតជាអាចមានប្រយោជន៍ណាស់ចំពោះសុខភាព ហើយក៏ជួយឲ្យមនុស្សកាន់តែសប្បាយចិត្តជាងមុនដែរ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញពីហេតុផលដែលអ្នកគួរភ្ញាក់ពីគេលឿនជាងធម្មតា ១៥នាទីដើម្បីជួយខ្លួនឯងនៅព្រឹកឡើង។
បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
តាមការសិក្សាបានរកឃើញថា ការឈានដល់ចំណុចកំពូល និងភាពស្រើបស្រាលខាងផ្លូវភេទមិនត្រឹមតែជារឿងមួយធ្វើឲ្យសប្បាយចិត្តខ្លាំងទេ តែក៏ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំដែរ ព្រោះវាជួយបង្កើនចំនួនកោសិកាគ្រាប់ឈាមដើម្បីការពារខ្លួនពីជំងឺផ្សេងៗបាន។
បំបាត់ស្រ្តេសនិងភាពតានតឹង
នៅពេលអ្នកឈានដល់ចំណុចកំពូល រាងកាយនឹងបញ្ចេញអ័រម៉ូនឈ្មោះថា អុកស៊ីតូស៊ីនដែលអាចប្រឆាំងនឹងភាពស្រ្តេស និងថប់អារម្មណ៍បានយ៉ាងល្អ។ នៅពេលអ្នកស្រ្តេសខ្លាំង រាងកាយនឹងបញ្ចេញអ័រម៉ូន Cortisol ដូច្នេះការជួយខ្លួនឯងអាចជួយកាត់បន្ថយចំនួនអ័រម៉ូននេះបានដែលធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលវិញ។
បង្កើនផលិតផលការងារ
ចាប់តាំងពីការជួយខ្លួនឯងអាចបំពាត់ភាពស្រ្តេស និងតានតឹងរួចមក វានឹងអាចធ្វើឲអ្យអ្នកផ្តោតអារម្មណ៍កាន់តែល្អសម្រាប់ការងារនៅពេលថ្ងៃ និងពង្រឹងដល់សមត្ថភាពធ្វើការងារទៀតផង។
ស្រឡាញ់ខ្លួនឯង
បញ្ហាដ៏ធំបំផុតមួយដែឡស្រ្តីភាគច្រើនប្រឈមមុខនោះគឺការទទួលយករាងកាយ និងសភាពខាងក្រៅរបស់ខ្លួន។ ការជួយខ្លួនឯងគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីចាប់ផ្តើមមានមោទនៈភាពទៅលើរាងកាយរបស់អ្នក ព្រោះវាជាមធ្យោបាយមួយដើម្បីបញ្ជាក់ថាអ្នកបានស្រឡាញ់ខ្លួនឯង។
ល្អចំពោះសុខភាពស្បែក
ដោយសារតែការស្រើបស្រាលខាងផ្លូវភេទ និងការឈានដល់ចំណុចកំពូលជួយបង្កើនការផលិតអុកស៊ីតូស៊ីន និងកាត់បន្ថយចំនួនអ័រម៉ូន Cortisol នោះ ដូច្នេះវាក៏ជួយកាត់បន្ថយការរលាកនៅលើស្បែក ហើយក៏មិនសូវមានបញ្ហាស្បែកច្រើនដែរ៕(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)