ការឈាមអញ្ជាញធ្មេញអាចជាសញ្ញាបញ្ជាក់អំពីជំងឺជុំវិញធ្មេញ ឬជំងឺអញ្ជាញធ្មេញ ហើយក៏គួរតែមានការថែទាំងសុខភាពផងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខណៈពេលដែលការទៅជួបពេទ្យធ្មេញគឺជារឿងដំបូងដែលត្រូវធ្វើក៏ដោយ ក៏ការបន្ថែមនូវរបបអាហារអាចជួយឲ្យអញ្ជាញធ្មេញឆាប់ជា និងពង្រឹងដល់សុខភាពមាត់ធ្មេញទៀតដែរ។
អាហារសម្បូរវីតាមីន C
ការកង្វះវីតាមីន C ច្រើនតែបណ្តាលឲ្យឈាមតាមអញ្ជាញធ្មេញ។ ដូច្នេះចូរបន្ថែមផ្លែឈើជូរៗឲ្យបានច្រើនទៅក្នុងរបបអាហារអ្នកទៅដូចជា ផ្លែក្រូច និងក្រូចឆ្មាជាដើមដើម្បីពង្រឹងដល់សុខភាពជាលិកាអញ្ជាញធ្មេញ និងជួយឲ្យរបួសឆាប់ជាផង។ បន្លែដូចជា ស្ពៃក្តោប និងប្រូខូលីក៏សម្បូរវីតាមីន C ដែរ។
ផ្លែអាព្រីកូដ
ការកង្វះវីតាមីន A ក៏ជាហេតុនាំឲ្យមានដំបៅ និងឈាមតាមអញ្ជាញធ្មេញដែរ។ ផ្លែអាព្រីកូដជាប្រភពនៃសារធាតុ Beta-carotene ដ៏ល្អមួយដែលអាចបំលែងទៅជាវីតាមីន Aក្នុងរាងកាយបាន។ ស្ពៃស្ពីណាច និងការ៉ុតក៏ជាប្រភពនៃសារធាតុ Beta-carotene ដែរ។
ទឹកដោះគោ
អ្នកត្រូវតែធ្វើយ៉ាងណាបន្តញ៉ាំទឹកដោះគោទៀតដើម្បីពង្រឹងដល់សុខភាពអញ្ជាញធ្មេញ ព្រោះទឹកដោះគោសម្បូរជាតិកាលស្យូម។ ដូច្នេះចូរប្រាកដថា អ្នកបានញ៉ាំទឹកដោះគោយ៉ាងហោចណាស់ ២កែវជារៀងរាល់ថ្ងៃដើម្បីពង្ការការហូរឈាមតាមអញ្ជាញធ្មេញ។
បន្លែឆៅ
ការទំពារបន្លែឆៅនឹងពង្រឹងដល់របត់ឈាមរត់ក្នុងអញ្ជាញធ្មេញ ដូច្នេះវាក៏កាត់បន្ថយការហូឈាមតាមអញ្ជាញធ្មេញដែរ។ ចូរប្រាកដថា អ្នកបានញ៉ាំបន្លែប្រភេទឡុកឡាក់ចូលគ្នាមួយចានជារៀងរាល់ថ្ងៃ។
ត្រសក់
ត្រសក់អាចថែរក្សាតុល្យភាពអាស៊ីតក្នុងមាត់បាន ដូច្នេះមាត់របស់អ្នកអាចនឹងចាប់ផ្តើមជាសះស្បើយដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ចូរធ្វើយ៉ាងណាញ៉ាំត្រសក់ឲ្យបានច្រើនដើម្បីសុខភាពអញ្ជាញធ្មេញកាន់តែល្អ៕