គ្រប់ពេលដែលខ្ញុំមានអាការៈឈឺពោះមុនពេលមករដូវ ខ្ញុំតែងតែត្រូវបានគ្រូពេទ្យណែនាំឲ្យបង្កើនការញ៉ាំបន្លែពណ៌បៃតង និងកាត់បន្ថយការញ៉ាំរបស់ហិរ និងរបស់ផ្អាប់។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយខ្ញុំឆ្ងល់ណាស់ថាតើវាធ្វើឲ្យខ្ញុំមានសុខភាពល្អវិញដូចម្តេចទៅ?
គន្លឹះដ៏សំខាន់មួយសម្រាប់ការឈឺពោះធ្ងន់ធ្ងរក្នុងពេលមករដូវគឺដោយសារតែមានការស្ទះក្នុងអាងត្រគៀកដែលជាការផ្លាស់ប្តូរលំហូរឈាម ដូច្នេះហើយវានឹងដាក់សម្ពាធខ្លាំងក្នុងសរសៃឈាម ស្បូន និងទ្វារមាស។ បើសិនជាអ្នកញ៉ាំទឹកមិនគ្រប់គ្រាន់ក្នុងពេលនេះទេ លំហូរឈាមកាន់តែថយចុះ ដូច្នេះហើយការឈឺចាប់នឹងកាន់តែធ្ងន់ធ្ងរទៅៗ។ ថ្វីបើអ័រម៉ូនដើរតួនាទីដ៏សំខាន់ក៏ដោយ ក៏ការញ៉ាំអាហារអាចនឹងត្រូវការធ្វើជាមួយគ្នាដើម្បីគ្រប់គ្រងការឈឺចាប់។
តើការញ៉ាំបន្លែពណ៌បៃតងនិងទឹកច្រើនជួយអ្វីបានខ្លះទៅ?
បន្លែពណ៌បៃតងសម្បូរជាតិសរសៃ អង់ទីអុកស៊ីដង់ និងមានជាតិទឹកខ្ពស់ ដូចជាត្រសក់ ស្ពៃស្ពីណាច ឬឃឹនឆាយជាដើម។ ជីវជាតិទាំងនេះមិនត្រឹមតែជួយពង្រឹងដល់លំហូរឈាមតាមរយៈការបង្កើនការបង្គ្រប់ជាតិទឹកក្នុងខ្លួនប៉ុណ្ណោះតែវាក៏ជួយបំបាត់ការហើម ហើមពោះ ដែលបណ្តាលមកពីការមករដូវដែរ។ បន្លែពណ៌បៃតងមួយចំនួនដូចជាប្រូខូលី គឺសម្បូរជាតិកាលស្យូមណាស់ ដែលអាចជួយបន្ធូរសាច់ដុំ ដូច្នេះវាក៏អាចបំបាត់ការឈឺចាប់ពេលមករដូវបានយ៉ាងល្អដែរ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ ចូរញ៉ាំបន្លែទាំងអស់ជារបៀបឡុកឡាក់ចូលគ្នា ឬញ៉ាំជាស៊ុបក៏បានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកកំពុងតែឈឺចាប់ធ្ងន់ធ្ងរនោះ ចូរប្រើប្រាស់ទឹកក្តៅស្អំសិនទៅ និងបន្តការញ៉ាំអាហារខាងលើ៕