មនុស្សភាគច្រើនសុទ្ធតែធ្លាប់កើតមុន ហើយថែមទាំងកើតនៅកន្លែងផ្សេងៗពីគ្នាទៀតផង តើអ្នកមានធ្លាប់សង្កេតឃើញទេថាវាតែងតែកើតនៅកន្លែងខុសគ្នា? ដូចនេះបើអ្នកដឹងពីមូលហេតុនៃការកើត នោះអ្នកអាចនឹងចៀសពីការកើតមុនយ៉ាងងាយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
មុនលើថ្ងាស
បើអ្នកកើតមុនលើថ្ងាស មានន័យថា អ្នកប្រហែលជាមានសម្ពាធផ្លូវចិត្តខ្លាំង ជាហេតុដែលអាចធ្វើឲ្យឈាមដើរមិនស្រួល ម្យ៉ាងទៀតថ្លើមអ្នកប្រហែលជាបញ្ចេញជាតិពុលមិនបានអស់ឡើយ ដូចនេះអ្នកត្រូវតែមានទម្លាប់ឆាប់ចូលគេង និងឆាប់ក្រោកពីគេង ជាងនេះទៅទៀតអ្នកត្រូវតែផឹកទឹកឲ្យបានច្រើន ដើម្បីឲ្យឈាមដើរស្រួល និងអាចបញ្ចេញជាតិពុលបាន។
មុនក្នុងចិញ្ចើម
បើអ្នកតែងតែកើតមុននៅក្នុងចិញ្ចើម នោះប្រហែលជាអ្នកមិនបានលុបមុខស្អាត ឬក៏មិនបានលុបម្សៅលើមុខអស់ ធ្វើឲ្យរន្ធញើសអ្នកស្ទះ ដូចនេះអ្នកត្រូវតែលុបលាងមុខអ្នកឲ្យបានស្អាត ហើយមួយអាទិត្យអ្នកត្រូវតែជម្រះស្បែកក្រិនរបស់អ្នកម្តង ទើបអ្នកមិនងាយកើតមុន។
មុនលើច្រមុះ និងជិតភ្នែក
ជាធម្មតាបើអ្នកកើតមុននៅត្រង់ពីរកន្លែងនេះ មានន័យថាថ្លើមអ្នកមិនសូវមានសុខភាពល្អហើយទើបអ្នកកើតមុននៅកន្លែងនោះ ដូចនេះអ្នកត្រូវតែមានទម្លាប់រស់នៅល្អ ដោយមិនត្រូវចូលគេងយប់ជ្រៅនោះទេ ត្រូវតែចូលគេងឲ្យមុនម៉ោង១១ទើបល្អចំពោះសុខភាពអ្នក។
មុននៅជុំវិញបបូរមាត់
បើអ្នកមានមុននៅជុំវិញនោះ អ្នកអាចមានជាតិពុលច្រើនដោយសារតែអ្នកទល់លាមក វាក៏បញ្ចេញសញ្ញាប្រាប់អ្នកតាមរយៈកើតមុន ឬដោយសារតែអ្នកប្រើថ្នាំដុសធ្មេញខុសក៏មានដែរ ដូចនេះអ្នកគួរតែបរិភោគបន្លែ និងផ្លែឈើដែលមានជាតិសរសៃច្រើន ហើយក្រោយពេលដែលដុសធ្មេញរួច ត្រូវតែលាងមាត់ឲ្យស្អាត។
មុននៅថ្ពាល់ស្តាំ
បើអ្នកកើតមុននៅថ្ពាល់ខាងស្តាំនេះ សួតអ្នកប្រហែលជាមានបញ្ហា ឬដំណើរការយឺត ឬប្រហែលជាអ្នកអាចនឹងកើតជំងឺផ្តាសាយក៏មាន ដូចនេះអ្នកត្រូវតែប្រយ័ត្នពីការដកដង្ហើមរបស់អ្នក ហើយអ្នកត្រូវតែចៀសវាងកុំបរិភោគស្វាយ និងគ្រឿងសមុទ្រឲ្យសោះ។
មុនថ្ពាល់ឆ្វេង
បើអ្នកមានមុននៅថ្ពាល់ឆ្វេងនេះ ប្រហែលជាថ្លើមអ្នកដំណើរការមិនប្រក្រតីហើយ ដូចនេះអ្នកត្រូវតែមានទម្លាប់ល្អក្នុងការរស់នៅ ដោយរក្សាចិត្តឲ្យសប្បាយរីករាយ ជាងនេះទៅទៀត អ្នកមិនត្រូវឃុំខ្លួននៅកន្លែងដែលក្តៅពេកនោះទេ។
មុនចង្ការ
បើអ្នកមានមុននៅក្រោមចង្ការ នោះវាអាចទាក់ទងនឹងក្រពះរបស់អ្នក ហើយក៏អាចទាក់ទងនឹងរដូវរបស់អ្នកដែរ ដោយពេលជិតមករដូវ វាអាចមានមុននៅក្រោមចង្ការបាន ដូចនេះអ្នកមិនត្រូវបរិភោគអាហារដែលហិរ និងខ្លាញ់ច្រើននោះទេ ហើយអាហារដែលត្រជាក់ខ្លាំងក៏មិនត្រូវបរិភោគច្រើននោះដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)