ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យកូនមិនចេះក្រឡាប់។ ហេតុអ្វីទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រសិនជាកូនបាន៥ខែហើយ នៅតែមិនចេះក្រឡាប់ មានន័យថា ការលូតលាស់ឆ្អឹងរបស់កូនមានបញ្ហា ដោយខ្វះសារធាតុកាលស្យូម ធ្វើឲ្យឆ្អឹងលូតលាស់មិនបានល្អ។ ជាហេតុដែលធ្វើឲ្យកូនមិនចេះក្រឡាប់ឡើយ។
- មានពេលខ្លះ កូនមិនចេះក្រឡាប់មកពីទម្ងន់កូនធ្ងន់ពេក។ នៅពេលដែលទម្ងន់ធ្ងន់ពេក នឹងធ្វើឲ្យកូនពិបាកប្រែខ្លួនណាស់។ ដូចនេះ កូននឹងមិនអាចក្រឡាប់ខ្លួនចុះបានឡើយ។
- នៅពេលដែលអ្នកមិនបានវឹងហាត់កូន នឹងធ្វើឲ្យកូនខ្ចិល ហើយមិនចង់ក្រឡាប់នោះទេ។ ដូចនេះ អ្នកគួរតែវឹងហាត់កូន បង្រៀនកូនឲ្យចេះក្រឡាប់ ទើបកូនចេះ ហើយមិនប៉ះពាល់ដល់សុខភាព ធ្វើឲ្យកូនលូតលាស់បានល្អដូចក្មេងដទៃបានទៀតផង៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)