ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយចំនួនក្នុងការធ្វើឲ្យការបែកញើសច្រើនរបស់ស្ត្រីមានផ្ទៃពោះបានប្រសើរវិញ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ថ្វីត្បិតតែអ្នកបែកញើសច្រើនមែន ប៉ុន្តែពេលដែលអ្នកចេញក្រៅត្រូវពាក់អាវរាងក្រាស់បន្តិច ដើម្បីកុំឲ្យត្រូវខ្យល់ច្រើនដែលអាចធ្វើឲ្យផ្តាសាយបាន។
- នៅពេលធម្មតា អ្នកគួរតែពាក់អាវរាងរលុងបន្តិច ហើយអាវក្នុងរបស់អ្នកក៏មិនត្រូវតឹងពេកដែរ ព្រោះវាអាចប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ។
- នៅពេលធម្មតាអ្នកត្រូវតែប៉ូវជាតិទឹកក្នុងខ្លួនអ្នកឲ្យបានគ្រប់គ្រាន់ ដោយអ្នកអាចញ៉ាំបន្លែ និងផ្លែឈើដែលស្រស់បាន។ ម្យ៉ាងទៀតអ្នកក៏មិនអាចញ៉ាំអាហារដែលក្លាសេបានដែរ។
- អ្នកត្រូវតែហាលថ្ងៃឲ្យបានច្រើន ព្រោះនៅពេលដែលអ្នកមានផ្ទៃពោះនៅដំណាក់កាលជិតដល់ខែគឺត្រូវការកាលស្យូម និងជាតិដែកច្រើន។
- អ្នកមិនត្រូវព្រោះតែខ្លាចបែកញើសហើយនៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេ ព្រោះវាមិនល្អចំពោះសុខភាពអ្នកឡើយ។
- អ្នកត្រូវតែគេងឲ្យគ្រប់ ហើយមិនត្រូវធ្វើការងារច្រើនដើម្បីកុំឲ្យចេញញើសច្រើនពេក។
- អ្នកត្រូវតែញ៉ាំអាហារដែលមានសារធាតុចិញ្ចឹមឲ្យបានច្រើន ទើបកូនក្នុងផ្ទៃអាចលូតលាស់បានល្អ។
- អ្នកមិនអាចពិសារអាហារដែលត្រជាក់ច្រើននោះទេ ព្រោះវាអាចប៉ះពាល់ដល់ក្រពះអ្នកបាន។
- នៅក្នុងបន្ទប់អ្នកត្រូវតែមានខ្យល់អាកាសបរិសុទ្ធចូល ប៉ុន្តែអ្នកត្រូវតែគ្របពោះអ្នកឲ្យជិតដើម្បីកុំឲ្យត្រូវខ្យល់ច្រើនពេក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)