ការរលាកក្នុងរាងកាយអាចជារឿងល្អនិងអាក្រក់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការរលាកធម្មតា គឺជាប្រតិកម្មរបស់អ្នកប្រព័ន្ធភាពស៊ាំតបទៅនឹងរបួស ឬការឆ្លងមេរោគដែលជួយពន្លឿនការរព្យាបាល។ ប៉ុន្តែចំពោះការរលាករ៉ាំរ៉ៃវិញអាចនាំអោយមានជំងឺផ្សេងៗ និងកើនទម្ងន់។ ទោះជាយ៉ាងណាកុំបារម្ភ! អ្នកអាចជៀសផុតពីការរលាកក្នុងរាងកាយ ដោយគ្រាន់តែបន្ថែមគ្រឿងទេសមួយចំនួនក្នុងរបបអាហារប្រចាំថ្ងៃ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រឿងទេសដែលមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងការរលាក ៖
១. រមៀត
អ្នកជំនាញជាច្រើននិយាយថារមៀត គឺជាថ្នាំបំបាត់ការឈឺចាប់តាមបែបធម្មជាតិដ៏ប្រសើរសម្រាប់អ្នកដែលមានបញ្ហារលាកសន្លាក់។ លើសពីនេះទៅទៀតរមៀតក៏មានផ្ទុកនូវសារធាតុ curcumin ដែលមិនត្រឹមតែប្រយុទ្ធប្រឆាំងនឹងការរលាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយការឈឺចាប់និងការហើមគួរអោយកត់សម្គាល់ផងដែរ។
២. ខ្ញី
ជាប្រភពនៃសារប្រឆាំងអុកស៊ិកម្មដ៏ឥទ្ធិពលប្រឆាំងការរលាកដោយបញ្ឈប់រាងកាយពីការផលិតប្រូតេអ៊ីន cytokines ដែលបង្កការរលាករ៉ាំរ៉ៃ។
៣. ខ្ទឹមស
ក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយកាត់បន្ថយការឈឺចាប់គួរឱ្យកត់សម្គាល់ផងដែរ។
៤. ផ្កាក្លាំងពូ
សារធាតុ Eugenol នៃផ្កាក្លាំពូក៏មានលក្ខណៈសម្បត្តិបំបាត់ការឈឺចាប់និងប្រឆាំងការរលាកផងដែរ។អ្នកអាចបំបាត់អាការៈឈឺក្បាលយ៉ាងឆាប់រហ័សដោយគ្រាន់តែទទួលទានផ្កាក្លាំងពូ ឬក៏ត្រាំផ្កាក្លាំងពូក្នុងប្រេងដូងរួចម៉ាស្សាសៀតផ្កាជាមួយប្រេងនេះជាការស្រេច។
៥. ខ្ទឹមបារាំង
ខ្ទឹមបារាំង គឺជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងការរលាក quercetin។ លើសពីនេះទៅទៀត ខ្ទឹមបារាំងក៏មានផ្ទុកនូវសមាសធាតុស្ពាន់ធ័រដែលជួយប្រយុទ្ធប្រឆាំងជំងឺរលាកសន្លាក់ដោយរារាំងការរលាក និងការបំផ្លាញសន្លាក់៕