មនុស្សស្រីទាំងអស់សុទ្ធតែចង់រៀបការជាមួយបុរសដែលល្អ ហើយមានគ្រួសារដ៏ល្អមួយ និងរស់នៅដោយសុភមង្គល។ ប៉ុន្តែមានមនុស្សស្រីភាគតិចបំផុតដែលអាចសម្រេចតាមចំនងនេះ។ ដូចនេះទើបមានពាក្យដំបូន្មាននៃការស្រលាញ់មួយចែងថា៖ មានមនុស្សខ្លះសាកសមនឹងអ្នកតែអ្នកមិនស្រលាញ់ ប៉ុន្តែមានមនុស្សខ្លះអ្នកមិនស្រលាញ់តែសាកសម។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- បើចង់រៀបការ :ត្រូវរៀបការនឹងបុរសដែលទុកអ្នកដូចទ្រព្យ ចេះមើលថែទាំអ្នក មិនចេះប្រកាន់ខឹងនឹងអ្នកចំពោះរឿងតូចតាចអត់ឱនអធ្យាស្រ័យឲ្យអ្នកគ្រប់ពេលវេលា។
- ប្រសិនបើចង់រៀបការ :ត្រូវការជាមួយមនុស្សប្រុសដែលមានបទពិសោធន៍មានន័យថាគេអាចបង្រៀនអ្នកនូវអ្វីដែលអ្នកមិនចេះ បង្រៀនអ្នកឲ្យចេះគ្រប់គ្រងអារម្មណ៍ឆេវឆាវ ហើយមិនធ្វើឲ្យអ្នកយំ។
- បើបង់មានស្វាមី :ត្រូវរៀបការជាមួយបុរសដែលមានចិត្តនឹងនរ មិនងាយមួរម៉ៅ វាយធាត់ប្រពន្ធកូននៅពេលខឹង។
- ប្រសិនបើចង់មានគ្រួសារ :ត្រូវតែការជាមួយប្តីដែលចេះជួយសម្រាលការងារផ្ទះនៅពេលដែលអ្នករវល់ ឬខ្ជិល។
- បើចង់រៀបការ :ត្រូវតែរកបុរសដែលចេះស្រលាញ់អ្នក និងគ្រួសារអ្នក។ ហើយចងចាំថ្ងៃខួបកំណើត និងថ្ងៃសំខាន់ដទៃទៀត។
- ប្រសិនបើចង់រៀបការ :ត្រូវរៀបការជាមួយបុរសដែលចេះស្រលាញ់កូនក្មេង ព្រោះអ្នកអាចយកកូនដើម្បីលួងស្វាមី ហើយស្វាមីនឹងនៅផ្ទះរហូតក្រោយពេលចេញពីធ្វើការ។ ដូចនេះស្ត្រីទាំងអស់ត្រូវតែចងចាំចំនុចទាំងអស់នេះទុក ទើបអ្នកអាចមានអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលមួយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)