ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកគួរតែធ្វើក្នុងពេលប្រពន្ធកំពុងពរពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មិនថាការពិនិត្យជាលើកទីប៉ុន្មានទេ អ្នកគួរតែកំដរប្រពន្ធទៅពិនិត្យពោះ និងសុខភាពជានិច្ច ព្រោះការកំដរមួយនេះ អាចធ្វើឲ្យភរិយាអ្នកទទួលបានភាពកក់ក្តៅ។ នៅពេលដែលគេទទួលបានអារម្មណ៍សុភមង្គល នោះកូនក្នុងផ្ទៃនឹងលូតលាស់បានល្អខ្លាំងណាស់។
- មិនថាអ្នកម្តាយចុះឈ្មោះក្នុងថ្នាក់ណាទេ អ្នកគួរតែកំដរទៅរៀនជាមួយ ព្រោះចំណេះដឹងទាំងនោះ នឹងធ្វើឲ្យអ្នកអាចជួយអ្នកម្តាយបាន ថែមទាំងអាចឲ្យប្រពន្ធមើលឃើញថា អ្នកពិតជាស្រឡាញ់គ្រួសារមួយនេះខ្លាំងណាស់។
- មិនថាអ្នករវល់យ៉ាងណាទេ ការកំដរប្រពន្ធដើរហាត់ប្រាណក្នុងសួងច្បារគឺសំខាន់ណាស់ ព្រោះការហាត់ប្រាណនេះ អាចជួយឲ្យកូនក្នុងផ្ទៃមានសុខភាពល្អ ហើយក៏អាចជួយឲ្យអ្នកម្តាយមានសុខភាពល្អ ងាយស្រួលក្នុងការសម្រាលជាខ្លាំង។ ដូចនេះ លោកប៉ាគួរតែកំដរអ្នកម្តាយរឿង៣នេះក្នុងដំណាក់កាលកណ្តាលនៃការមានផ្ទៃពោះ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)