ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យកូនក្តៅក្នុងក្រោយបៅម្សៅទឹកដោះគោ។ ហេតុអ្វីទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- មុនពេលដែលអ្នកឆុងម្សៅទឹកដោះគោឲ្យកូនបៅ អ្នកគួរតែអានសេចក្តីណែនាំលើកំប៉ុងម្សៅទឹកដោះគោជាមុនសិន ព្រោះក្នុងនោះមានប្រាប់អ្នកពីសីតុណ្ហភាពនៃទឹកដែលយកមកឆុង។ បើអ្នកឆុងក្នុងសីតុណ្ហភាពខុស នោះកូននឹងបៅហើយឆាប់ក្តៅក្នុងណាស់។
- នៅពេលដែលអ្នកឆុងខុសលំដាប់លំដោយ នោះកូននឹងងាយក្តៅក្នុងណាស់។ ដូចនេះ អ្នកគួរតែចាក់ទឹកចូលទៅក្នុងដបសិន ទើបដាក់ម្សៅទឹកដោះគោចូល ដោយមិនគួរដាក់ម្សៅរួច ទើបចាក់ទឹកទេ ព្រោះអាចធ្វើឲ្យម្សៅមិនអាចរំលាយបានល្អ ដោយធ្វើឲ្យកូនបៅរួចនឹងក្តៅក្នុងជាមិនខានឡើយ។
- អ្នកគួរតែកំណត់បរិមាណម្សៅ និងទឹកឲ្យត្រូវគ្នា មិនគួរដាក់ម្សៅច្រើនជាងទឹកឡើយ ព្រោះអាចធ្វើឲ្យទឹកដោះគោនោះខាប់ខ្លាំង ដោយក្រោយពេលដែលកូនបៅរួច អាការៈក្តៅក្នុងនឹងកើតលើខ្លួនកូន។ ដូចនេះ អ្នកម្តាយគួរតែប្រយ័ត្នក្នុងការឆុងទឹកដោះគោឲ្យកូនបៅ ទើបកូនមិនងាយកើតមានអាការៈក្តៅក្នុង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)