បើសិនជាអ្នកមានជំងឺគាំងបេះដូង ជីវិតរបស់អ្នកនឹងផ្លាស់ប្តូរ។ អ្នកងាចធ្វើការផ្លាស់ប្តូរមួយចំនួនដើម្បីឱ្យអ្វីគ្រប់យ៉ាងកាន់តែងាយស្រួលដើម្បីរក្សាតុល្យភាពជីវិតរបស់អ្នកបន្តទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អាហារដែលញ៉ាំនឹងជួួអ្នកបានច្រើន ដូច្នេះអ្នកគួរតែជ្រើសរើសដូចខាងក្រោមនេះ។
ទំពាំងបាយជូក្រហមនិងខ្មៅ
នេះគឺជាអាហារដែលអ្នកត្រូវតែបញ្ចូលទៅក្នុងរបបអាហារ។ ទំពាំងបាយជូរផ្ទុកសារធាតុ Resveratrol ដែលជួយថែរក្សាតុល្យភាពប្លាកែតក្នុងឈាមកុំឱ្យស្អិតជាប់គ្នាខុសតម្រូវការ។ ជាមួយគ្នានេះដែរ ខ្ញុំសូមណែនាំឱ្យអ្នកចាប់ផ្តើមញ៉ាំស្រាក្រហមខ្លះព្រោះមិនមែនគ្រឿងស្រវឹងទាំងអស់សុទ្ធតែផ្តល់ផលអាក្រក់ដល់សុខភាពនោះទេ។ អ្នកក៏គួរតែពិគ្រោះជាមួយគ្រូពេទ្យដែរថាត្រូវញ៉ាំប៉ុន្មានទើបត្រឹមត្រូវ។ សម្រាប់បុរសមានសុខភាពល្អមិនត្រូវញ៉ាំលើសពីពីរកែវឡើយ ចំណែកស្រ្តីវិញមិនឱ្យលើសពីមួយកែវ។
ត្រីសាលម៉ុង
ចូរបន្ថែមត្រីនេះជាទម្លាប់ញ៉ាំអាហាររបស់អ្នកផងទៅ។ នេះដោយសារតែត្រីប្រភេទនេះសម្បូរអាស៊ីតខ្លាញ់អូមេហ្គាបី ដែលមានលក្ខណៈសម្បត្តិល្អដូចគ្នានឹងសារធាតុ Reveratrol របស់ទំពាំងបាយជូរដែរ។ សមាគមន៍ជំងឺបេះដូងអាមេរិកបានណែនាំឲ្យញ៉ាំត្រីនេះយ៉ាងហោចណាស់ពីរដង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) បើសិនជាអ្នកមិនចូលចិត្តត្រីសាលម៉ុងទេ អ្នកក៏អាចជ្រើសរើសត្រីផ្សេងៗទៀតបានដែរ៕