ឆ្អឹងម្រាមជើងជាធម្មតាតែងតែមានលក្ខណៈតូច និងផុយណាស់។ ហេតុដូច្នេះហើយ ឆ្អឹងទាំងនេះគឺងាយនឹងបាក់ណាស់ក្រោយពីមានធ្លាក់អ្វីធ្ងន់ៗនៅលើវា ឬមានអ្វីចាក់ពីលើ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាធម្មតា ឆ្អឹងម្រាមជើងដែលបាក់ច្រើនតែមិនមែនជារបួសដែលធ្ងន់ធ្ងរទេ ហើយក៏អាចថែទាំនៅផ្ទះដោយខ្លួនឯងបានដែរ។ ដើម្បីថែទាំឆ្អឹងម្រាមជើងដែលបាក់នៅផ្ទះ យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- ប្រើបង់រុំ៖ ចូរប្រើបង់ស្អិតរុំម្រាមជើងដែលបាក់ជាមួយនឹងម្រាមជើងមួយទៀតដែលនៅជិតគ្នា។ តែកុំភ្លេចដាក់សម្លីមួយនៅចន្លោះម្រាមជើងទាំងពីរនេះផង ព្រមទាំងដូរសម្លីនេះជារៀងរាល់ថ្ងៃ។
- ចូរកុំពាក់ស្បែកជើងអ្វីដែលប៉ះពាល់នឹងម្រាមជើង ព្រោះវាអាចបណ្តាលឲ្យឈឺខ្លាំង។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរស្វែងរកការព្យាបាលភ្លាមបើសិនជារបួសនោះទៅជាធ្ងន់ធ្ងរ ឬមិនឆ្លើយតបនឹងការព្យាបាលដោយខ្លួនឯង៕