សព្វថ្ងៃនេះជំងឺបេះដូងសរសៃឈាមកំពុងតែធ្វើទុក្ខដល់មនុស្សជាតិភាគច្រើនហើយ។ ជាអកុសល្យ យោងទៅតាមអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ជំងឺបេះដូងសរសៃឈាមគឺជាមូលហេតុដែលនាំឲ្យមនុស្សស្លាប់ច្រើនជាងគេងបំផុត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យើងទាំងអស់គ្នាដឹងហើយថា យើងគួរតែញ៉ាំអាហារទាំងឡាយណាដែលមានកូឡេស្តេរ៉ុលទៀប។ កូឡេស្តេរ៉ុលគឺជាស្រ្តីដ៏ធំបំផុតរបស់សុខភាពមនុស្សយើង។ នេះដោយសារតែវាទៅបំផ្លាញសុខភាពសរសៃឈាម ដូច្នេះកាលណាសរសៃឈាមរងការប៉ះពាល់ បេះដូងនឹងមិនអាចធ្វើការបានល្អឡើយ ដែលវាកើតឡើងជាពិសេសលើមនុស្សធាត់ជ្រុលតែម្តង។ ហេតុដូច្នេះហើយ ដើម្បីកុំឲ្យកើនចំនួនកូឡេស្តេរ៉ុលក្នុងឈាម យើងតែងតែផ្លាស់ប្តូររបបអាហារមកញ៉ាំបន្លែឲ្យបានច្រើនវិញ។
យ៉ាងណាមិញ តាមការពិសោធន៍មួយបានរកឃើញថា ខ្ទឹមសអាចមានប្រសិទ្ធភាពចំពោះការបន្ថយចំនួនកូឡេស្តេរ៉ុលរហូតដល់ ១២ ទៅ ២០ភាគរយឯណោះ។
ខ្ទឹមសដើរតួនាទីជាភ្នាក់ងារសម្អាតសរសៃឈាម
ចូររៀបចំខ្ទឹមសមួយចានគោម និងក្រូចឆ្មាមួយផ្លែព្រមទាំងសម្បករបស់វាផង។ ចូរលាយខ្ទឹមទាំងអស់ជាមួយនឹងក្រូចឆ្មា ហើយចាក់ចូលទៅក្នុងទឹកឆ្អិន កន្លះលីត្រ។ បន្ទាប់មក ចូរទុកវាចោល ៤ថ្ងៃ ចាំសម្រាញយកតែទឹក។ ចូរញ៉ាំទឹកនេះ ២ស្លាបព្រាបាយ ចំនួនម្តងនៅពេលព្រឹក។ ការធ្វើបែបនេះនឹងអាចសម្អាតសរសៃឈាម ព្រមទាំងការកកកុញកូឡេស្តេរ៉ុលក្នុងសរសៃឈាមទៀត។
ករណីឈឺទ្រូង
ចូរចាក់ដាក់ខ្ទឹមសមួយកំប៉ឺសចូលទៅក្នុងទឹកស៊ុបមាន់មួយចាន។ បន្ទាប់មកចូរកម្តៅវាក្តៅឧណ្ហៗត្រឹម ១៥នាទី បន្ទាប់មកដាក់ជីវ៉ាន់ស៊ុយបន្ថែម ហើយចម្អិនវាឲ្យបានល្អ។ ក្រោយពីចម្អិនរួច ចូរទុកឲ្យត្រជាក់ ៤០នាទី។ ចូរញ៉ាំទឹកស៊ុបពិសេសនេះកន្លះម៉ោងមុនបាយ។
សម្រាប់សង្គ្រោះបន្ទាន់ពេលគាំងបេះដូង
ខ្ទឹមសគឺជាបន្លែសង្គ្រោះបឋមដំបូងមួយសម្រាប់ជំងឺគាំងបេះដូង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកមានអារម្មណ៍ថាឈឺចាប់ក្នុងពោះដូង ចូរទំពារខ្ទឹមទាំងមូលបន្តិច ហើយលេបវាទៅក្នុងពោះទៅ។ វិធីនេះនឹងជួយបង្ការជំងឺគាំងបេះដូងកុំឲ្យកើតឡើងបានដែរ៕