វិធីព្យាបាលជំងឺដំបៅក្រពះដ៏ល្អបំផុតគឺការលេបថ្នាំដែលត្រឹមត្រូវ ប៉ុន្តែវាមិនមានផ្ទុកនូវសារធាតុធម្មជាតិឡើយ ជាពិសេសទឹកឃ្មុំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ទឹកឃ្មុំគឺជាភ្នាក់ងារព្យាបាលជំងឺដំបៅក្រពះដ៏មានប្រសិទ្ធភាពមួយ។ តាមការសិក្សាបានឲ្យដឹងថា ការព្យាបាលជំងឺដំបៅក្រពះជាមួយនឹងទឹកឃ្មុំ អាចជួយឲ្យឆាប់ជាលឿន។ នេះដោយសារតែ ក្នុងទឹកឃ្មុំមានផ្ទុកទៅដោយអាស៊ីតសរីរាង្គ និងស្ករខ្ពស់ ហើយជួយឲ្យរបួសឆាប់ជា។ ការប្រើប្រាស់ទឹកឃ្មុំកម្រិតមធ្យមរាល់ថ្ងៃ នឹងសម្រួលដល់ការងាររបស់ពោះវៀន។ ក្រៅពីនេះ ទឹកឃ្មុំក៏អាចបន្ថយភាពកាត់របស់រសរំលាយអាហាររបស់ក្រពះបាន។ ហេតុដូច្នេះហើយទើបទឹកឃ្មុំអាចប្រើជាថ្នាំព្យាបាលជំងឺរលាកក្រពះ និងដំបៅក្រពះ ដែលបង្កឡើងដោយការកើតអាស៊ីតក្រពះច្រើនៗតែម្តង។
ទឹកឃ្មុំ និងប្រទាលកន្ទុយក្រពើ
- ទឹកឃ្មុំ ១០០ក្រាម
- ប័រ ១០០ក្រាម
- ស្លឹកប្រទាលកន្ទុយក្រពើ ១១ក្រាម
- ម្សៅកកូអា ១០០ក្រាម
របៀបធ្វើ៖ ចូរលាយគ្រឿងផ្សំទាំងអស់ចូលគ្នា ហើយយកទៅរំងាស់។ ចូរដួសទឹកដែលដាំពុះនេះ មួយស្លាបព្រាបាយលាយជាមួយទឹកដោះគោក្តៅឧណ្ហៗមួយកែវ ដោយញ៉ាំវាមួយថ្ងៃពីរដង រយៈពេលមួយខែ។
ទឹកឃ្មុំ និងស្រាក្រហម
- ទឹកឃ្មុំ ២៥០ក្រាម
- ស្រាក្រហម ៣៥០ក្រាម
- ទឹកប្រទាលកន្ទុយក្រពើ ១៥០ក្រាម
របៀបធ្វើ៖ ចូរកិនគ្រឿងផ្សំទាំអស់ចូលគ្នា ហើយទុកចោល ៧ថ្ងៃ ដោយដាក់ក្នុងប្រអប់បិតជិតមួយ។ ចូរញ៉ាំវារយៈពេល ២ម៉ោងមុនញ៉ាំអាហារ ចំនួន ៣ដងក្នុងមួយថ្ងៃ។ ក្នុងរយៈពេល ៧ថ្ងៃដំបូង ចូរញ៉ាំម្តង មួយស្លាបព្រាបាយ និង ក្រោយមកញ៉ាំតែ មួយស្លាបព្រាកាហ្វេបានហើយ។
របៀបដែលទឹកឃ្មុំធ្វើការ
ទឹកឃ្មុំនឹងទៅពង្រាវរសក្នុងក្រពះ បំពាត់ការឈឺចាប់ និងបំបាត់ការឈឺចាប់នៅក្នុងបំពង់ក និងឈឺពេលលេបអាហារ។ ជាមួយគ្នានដែរ ទឹកឃ្មុំនឹងពង្រឹងដល់រាងកាយ ជាពិសេសក្នុងពេលមានជំងឺតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សម្រាប់អ្នកជំងឺដែលមានតុល្យភាពទម្ងន់រាងកាយ និងកើនចំនួនអេម៉ូគ្លូបីន ការប្រើប្រាស់ទឹកឃ្មុំនឹងទៅបន្ថយភាពរលាក ឬធ្វើទុក្ខដល់ប្រព័ន្ធសរសៃប្រសាទ ព្រមទាំងពង្រឹងដល់អារម្មណ៍ និងការគេងបាន៕