ក្រូចឆ្មាអាចរំលាយគ្រួសក្នុងតម្រងនោម ហើយក៏អាចបញ្ចេញគ្រួសក្នុងតម្រងនោមតាមទឹកនោមដោយមិនមានការឈឺចាប់ និងងាយស្រួលបានដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះ ខ្ញុំសូមបង្ហាញមធ្យោបាយ ក៏ដូចជាគ្រឿងផ្សំដ៏ងាយស្រួលបំផុតដែលអាចជាជំនួយដល់ការរំលាយគ្រួសក្នុងតម្រងនោមបាន។
គ្រឿងផ្សំ៖
- ក្រូចឆ្មា ១ភាគបីផ្លែ
- ទឹកមួយកែវ
របៀបធ្វើ៖
- ចូរដាំទឹកឲ្យពុះ
- ក្រោយពីពុះរួច ចូរដាក់វាឲ្យត្រជាក់
- ដាក់ក្រូចឆ្មាចូល
- ចូរចែកទឹកនេះជាបីផ្នែក
របៀបញ៉ាំ៖
ចូរញ៉ាំភេសជ្ជៈមួយនេះនៅពេលព្រឹកនៅពោះទទេ ពេលរសៀល និងយប់។ ការព្យាបាលនេះអាចស៊ីពេលរហូតដល់ ១០ថ្ងៃឯណោះ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សម្រាប់រយៈពេល ១០ថ្ងៃបន្ទាប់ ចូរញ៉ាំទឹកមួយកែវលាយជាមួយទឹកក្រូចឆ្មាកន្លះផ្លែ ម្តងក្នុងមួយថ្ងៃ៕