Join with Health.com.kh on Telegram

ការធាត់ជ្រុលមានទំនាក់ទំនងយ៉ាងធំមួយនាងបញ្ហាសុខភាពជាច្រើននាពេលបច្ចុប្បននេះ ហើយក្នុងនោះក៏មានការបាត់បង់ការចងចាំដែរ។ តាមការសិក្សាថ្មីមួយបានឲ្យដឹងថា អ្នកដែលធាត់ជ្រុល ទំនងជាមានបញ្ហានៃការចងចាំធ្ងន់ធ្ងរជាងអ្នកស្គមទៅទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការសិក្សាដែលបានចុះផ្សាយក្នុងសារព័ត៌មាន Quarterly Journal of Experimental Psychology បានឲ្យដឹងថា ដែលមិនអាចនឹកឃើញថាបានញ៉ាំអ្វីខ្លះនោះប្រហែលជានាំឲ្យញ៉ាំច្រើនជ្រុលបាន។ ប៉ុន្តែទស្សនៈផ្សេងទៀតចំពោះការចងចាំនោះគឺថា ចំពោះចំណេះដឹងទូទៅរបស់ពួកគេគឺមិនមានការប៉ះពាល់ឡើយ។ 

អ្នកស្រាវជ្រាវបានសន្និដ្ឋានឃើញថា អ្នកដែលមានសន្ទស្សន៍ទម្ងន់ធៀបនឹងកម្ពស់កាន់តែខ្ពស់គឺមានការថយចុះការចងចាំយ៉ាងស្រួចស្រាវមួយ ប៉ុន្តែមិនមែនមានន័យថាពួកគេបាត់បង់ការចងចាំទាំងស្រុងនោះទេ។ 

អ្នកស្រាវជ្រាវនិយាយថា អ័រម៉ូនឃ្លានអាហារដើរតួនាទីដ៏ធំមួយទៅលើរបៀបដែលមនុស្សយើងញ៉ាំអាហារច្រើនប៉ុណ្ណា ប៉ុន្តែពួកគេក៏ដឹងថា ចិត្តមនុស្សក៏ដើរតួនាទីដ៏សំខាន់មួយទៀតដែរ។ 

ការសិក្សាមួយផ្សេងទៀតបានរកឃើញថា ការធាត់ជ្រុលដើរតួនាទីប្រឆាំងនឹងដំណើរការរំលាយអាហារខុសៗគ្នាមួយចំនួនដែលអាចប៉ះពាល់ដល់ការបញ្ជូនព័ត៌មានដល់មនុស្សផ្ទាល់បាន។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការធាត់ជ្រុលក៏ប្រហែលជាប៉ះពាល់ទៅលើយន្តការធម្មតាមួយចំនួនដែលមានឥទ្ធិពលផ្ទុយពីតម្រូវការរបស់ខួរក្បាលទៀតផង៕