ម្ទេសប្លោកមិនគ្រាន់តែជាបន្លែសម្រាប់ផ្តល់រស់ជាតិដល់ភីហ្សាទេ តែវាក៏អាចបង្កើតជាមុខម្ហូបជាច្រើនថែមទៀតទៅតាមចំណូលចិត្តរបស់ប្រជាជនខ្មែរយើងដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្រៅពីពណ៌ដ៏ស្រស់ស្អាតរបស់វា ម្ទេសប្លោកក៏ផ្តល់នូវអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួនដែលយើងគួរតែអាចទទួលបានប្រយោជន៍ពីវាដែរ។ 

សម្បូរវីតាមីន C 

វីតាមីន C ក្នុងម្ទេសប្លោកគឺមានច្រើនណាស់ ដែលអាចផ្តល់ជាតម្រូវការរបស់រាងកាយដើម្បីរក្សាមុខងារប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងទៀត។ វីតាមីន C ក៏ជួយឲ្យស្បែកមើលទៅក្មេងវ័យដែរ។ បើសិនជាអ្នកចង់បានជីវជាតិនេះកាន់តែច្រើន យកល្អគួរតែជ្រើសរើសម្ទេសប្លោកពណ៌ក្រហម។​

ថែរក្សាសុខភាពភ្នែក

ក្នុងម្ទេសប្លោកមានសារធាតុ Carotenoids ប្រហែល ៣០ប្រភេទខុសៗគ្នាដូចជា Beta-carotene, lutein, alopha-carotene និង Lycopene ដែលអាចជួយថែរក្សាសុខភាពភ្នែកឲ្យបានល្អបំផុត។ វាក៏ជួយបង្ការជំងឺភ្នែកបានច្រើនផងដែរ។ 

មានសារធាតុ Capsaicin

ម្ទេសប្លោកក៏មានសារធាតុ Capsaicin ដែលត្រូវបានគេរកឃើញថា អាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពដូចជា សម្រួលដល់ជំងឺទឹកនោមផ្អែម បន្ថយការរលាក បន្ថយការឈឺចាប់ និងបញ្ចុះកូឡេស្តេរ៉ុលអាក្រក់។ 

វាអាចជួយពង្រឹងដល់សុខភាពផ្លូវចិត្ត

បើសិនជាអ្នកកំពុងមានអារម្មណ៍មិនល្អ យកល្អគួរតែបង្កើនការញ៉ាំវីតាមីន B6ក្នុងរាងកាយ ព្រោះវាជាដំណោះស្រាយក្នុងការជំរុញខួរក្បាលផលិតសារធាតុ Norepinephrine និង Serotonin ដើម្បីជួយឲ្យមានអារម្មណ៍កាន់តែល្អថែមទៀត។ សំណាងដែរ ម្ទេសប្លោកមានវីតាមីន B6 ច្រើន។

ល្អចំពោះសុខភាពស្បែក

អត្ថប្រយោជន៍មួយផ្សេងទៀតក្នុងការបង្កើនការញ៉ាំម្ទេសប្លោកគឺវាជួយថែរក្សាសុខភាពសក់ និងរក្សាស្បែកឲ្យមើលទៅនៅតែស្រស់ស្អាត។ នេះដោយសារតែវីតាមីន E ដែលមានក្នុងម្ទេសប្លោក។ 

ផ្តល់នូវអង់ទីអុកស៊ីដង់

កុំភ្លេចថា ម្ទេសប្លោកមានអង់ទីអុកស៊ីដង់ច្រើនណាស់ដែលអាចការពារអ្នកពីការខូចខាតដោយសារតែរ៉ាឌីកាលសេរីបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ជាមួយគ្នានេះដែរ ម្ទេសប្លោកមានសមាសធាតុប្រឆាំងការរលាកដែលអាចជួយបន្ថយការហើម ឬរលាកកោសិាក្នុងរាងកាយដើម្បីជួយឲ្យសុខភាពកាន់តែល្អបំផុត៕