ជំងឺលើសសម្ពាធឈាមគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែលកើតឡើងលើមនុស្សវ័យកណ្តាលប្រមាណ មួយភាគបីហើយនៃប្រជាជនអាមេរិក។ វាអាចកើតឡើងដោយគ្មានរោគសញ្ញាអ្វីទាំងអស់ប៉ុន្តែនៅតែជារឿងត្រូវការយកចិត្តទុកដាក់ភ្លាមៗ ជាពិសេសអ្នកដែលធាត់លើសទម្ងន់ ធ្វើការងារដែលតម្រូវឱ្យអង្គុយច្រើន ញ៉ាំអាហារមិនត្រឹមត្រូវ ឬមានគ្រួសារកំពុងតែកើតជំងឺនេះស្រាប់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនដែលអាចជួយអ្នកបាន។
បន្ថយការទទួលទានជាតិសូដ្យូម
ចូរកាត់បន្ថយចំនួនជាតិសូដ្រូមមកត្រឹម ២៣០០មីលីក្រាមក្នុងមួយថ្ងៃបានហើយ។ វិធីសាស្រ្តដ៏ងាយស្រួលមួយក្នុងការបន្ថយជាតិប្រៃ ឬសូដ្យូមនោះគឺការតមអាហារកែច្នៃ ជាពិសេសពេលរៀបចំចំណីអាហារតែម្តង។ មិនត្រូវបន្ថែមជាតិប្រែបន្ថែមក្នុងអាហារឡើយ។ បើសិនជាអត់មិនបានមែននោះ ចូរកាត់បន្ថយវាបន្តិចម្តងៗទៅ។
បង្កើនការទទួលទានជាតិប៉ូតាស្យូមម៉ាញ៉េស្យូមនិងកាលស្យូម
ជីវជាតិទាំងបីប្រភេទនេះមានទំនាក់ទំនងបន្ថយសម្ពាធឈាមរបស់មនុស្សយើង។ ខណៈពេលដែលកាលស្យូម និងម៉ាញ៉េស្យូមមិនមានទំនាក់ទំនងបន្ថយសម្ពាធឈាមដូចប៉ូតាស្យូមមែននោះ តែវាក៏អាចបន្ថយបានដែរ។
- ប៉ូតាស្យូមមាននៅក្នុងបន្លែ ផ្លែឈើ អាហារធ្វើពីទឹកដោះគោ និងត្រី
- កាលស្យូមមានក្នុងផលិតផលធ្វើពីទឹកដោះគោ ហើយម៉ាញ៉េស្យូមមានក្នុងគ្រាប់ធញ្ញជាតិ បន្លែពណ៌បៃតង និងសណ្តែក
- បើសិនជាអ្នកញ៉ាំរបបអាហារមានជីវជាតិទាំងបីនេះហើយ អ្នកក៏មិនបាច់ប្រើថ្នាំបំប៉នអ្វីផ្សេងទៀតដែរ ព្រោះទទួលបានច្រើនពេកក៏គ្មានប្រយោជន៍អ្វីចំពោះរាងកាយឡើយ។
ញ៉ាំអាហារអស្ចារ្យមួយចំនួន
នៅលើលោកនេះមានអាហារពីរបីប្រភេទដែលមានតួនាទីយ៉ាងអស្ចារ្យ។ សម្រាប់អ្នកមានសម្ពាធឈាមឡើងខ្ពស់ គួរតែទទួលទានខ្ទឹមស សូកូឡាពណ៌ខ្មៅ និងខ្លាញ់ត្រី។
- ត្រីសម្បូរខ្លាញ់ដូចជាត្រីសាលម៉ុងដែលមានប្រភេទខ្លាញ់អូមេហ្គាបីដ៏អស្ចារ្យ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រើថ្នាំបំប៉នមិនត្រូវបានណែនាំឱ្យធ្វើនោះទេព្រោះវាអាចនាំឱ្យមានផលរំខាន។
- ចំពោះខ្ទឹមសវិញគឺអាចប្រើបានទាំងបញ្ចុះសម្ពាធឈាមរហូតដល់បំបាត់ការឈឺត្រចៀក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាមានទំនាក់ទំនងក្នុងការលុបបំបាត់ជំងឺមហារីក និងកូឡេស្តេរ៉ុលដែរ។ ដូច្នេះអ្នកគួរតែបន្ថែមខ្ទឹមសទៅអាហារដែលទទួលទានគ្រប់យ៉ាងទៅ។
- សូកូឡាខ្មៅដែលយ៉ាងហោចណាស់សារធាតុ Cocoa ៧០ភាគរយអាចបន្ថយសម្ពាធឈាមបាន៕