តាមការស្រាវជ្រាវ និងប្រព័ន្ធផ្សព្វផ្សាយនានាលើបណ្តាញអ៊ីនធើណែតបានឲ្យដឹងថា មនុស្សយើងគួរតែចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយម្តងជារៀងរាល់ឆ្នាំ ប៉ុន្តែតាមពិតវាមិនអញ្ជឹងនោះទេ។ ព្រោះតែវាមានផលវិបាកច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
គុណសម្បត្តិនៃការចាក់វ៉ាក់សាំងជំងឺផ្តាសាយ
ចូរចាំថា វ៉ាក់សាំងដែលចាក់ចូលទៅក្នុងខ្លួននោះគឺជាវីរុស ដើម្បីជំរុញដល់រាងកាយទាំងបង្កើតបានជាប្រព័ន្ធភាពស៊ាំនឹងវីរុសមួយនោះ។ យ៉ាងណាមិញ អ្នកអាចនឹងមានបញ្ហាវិញបើសិនជាប្រព័ន្ធភាពស៊ាំអ្នកកំពុងតែចុះខ្សោយស្រាប់នៅពេលចាក់វ៉ាក់សាំងជំងឺផ្តាសាយនេះ ហើយក៏អាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរផងដែរ។
ក្នុងនោះដែរ ធាតុផ្សំដែលបង្កើតជាវ៉ាក់សាំងមានមួយឈ្មោះថា Thimerosal ដែលត្រូវបានបង្កើតចេញពីជាតិបារត និងមានមុខងារថែរក្សាវ៉ាក់សាំងនេះមិនឲ្យខូចគុណភាព។ វាត្រូវបានគេស្គាល់ អាចរំខានដល់មុខងារខួរក្បាល និងប្រព័ន្ធភាពស៊ាំមនុស្សយើងបាន។ ក្នុងចំណុះវ៉ាក់សាំងជំងឺផ្តាសាយមួយម្ជុលប្រហែលជាមានសារធាតុមួយនេះ ២៥មៃក្រូក្រាម។
មានវ៉ាក់សាំងជំងឺផ្តាសាយមួយប្រភេទឈ្មោះថា FluMist ដែលប្រើប្រាស់ជាវីរុសមានជីវិតតែម្តង។ ថ្វីបើវាមិនមានសារធាតុ Thimerosal ក៏ដោយ ក៏វាមានបញ្ហាមួយចំនួនតូចដែរ។ ទីមួយគឺថា វីរុសក្នុងវ៉ាក់សាំងនេះមិនមែនជាធម្មជាតិ។ វាត្រូវបានបង្កើតឡើងក្នុងមន្ទីរពិសោធន៍។ ទីពីរ វីឬុសនេះអាចឆ្លងទៅអ្នកផ្សេង ដែលជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាពច្រើន ជាពិសេសបើសិនជាអ្នករស់នៅជាមួយអ្នកមានជំងឺ និងមនុស្សដែលងាយឆ្លងជំងឺតែម្តង។
ការស្រាវជ្រាវក៏រកឃើញថាវ៉ាក់សាំងនេះថាគ្មានប្រយោជន៍ដែរ
ខាងក្រោមនេះគឺជាលទ្ធផលនៃការស្រាវជ្រាវមួយចំនួនដែលបញ្ជាក់ថាការចាក់វ៉ាក់សាំងនេះគ្មានប្រយោជន៍ចំពោះយើងនោះទេ៖
- តាមសេចក្តីរាងកាយពី Archives of Pediatric & Adolescent Medicine បានឲ្យដឹងថា ក្មេងដែលចាក់វ៉ាក់សាំងនេះហើយនៅតែមានជំងឺ និងត្រូវការគេងពេទ្យដដែល។
- វ៉ាក់សាំងនេះត្រូវបានគរកឃើញថា ផ្តល់ផលវិបាកដូចគ្នានឹងសារធាតុ Placebo ដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ការសិក្សាមួយបានពី American Journal of Respiratory and Critical Care Medicine និយាយថា ទោះបីជាក្រោយពេលចាក់វ៉ាក់សាំងហើយក៏ដោយ ក៏គ្មានការថយចុះនូវការឆ្លងជំងឺផ្តាសាយ និងជំងឺរលាកសួតដែរ៕