អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងលើ មានវាសនាដែលល្អជាងឆ្នាំដទៃ ដោយពុំសូវខ្វះលុយចាយឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានលាភតាំងពីកំណើត។ គេជាមនុស្សដែលមានខួរក្បាលរស់រវើក។ មិនថាក្នុងដៃរបស់គេមានប្រាក់ ឬគ្មានទេ គេសុទ្ធតែអាចរស់នៅបាន ហើយចំណេញបានប្រាក់ច្រើនទៀតផង។ ជាពិសេស គេនឹងអាចគ្រប់គ្រងទ្រព្យបានយ៉ាងជាប់។ នៅពេលដែលគេបង្កើតមុខរបរខ្លួនឯង មិនមានថ្ងៃដែលគ្មានចំណេញឡើយ។
ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សម្នាក់ដែលប្រៀបដូចជាដើមលុយអញ្ចឹង។ ចាប់តាំងពីពេលក្មេង ដល់ចាស់ មិនមានឧបសគ្គណាដែលគេគេចមិនផុតឡើយ។ ដូចនេះ មិនទាន់ដល់វ័យកណ្តាលផង គេនឹងមានលុយចាយមិនអស់ឡើយ។
ឆ្នាំជូត
អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលមានខួរក្បាលជាអ្នករកស៊ី។ មិនថាដើរដល់ណាទេ គេសុទ្ធតែអាចចំណេញបានប្រាក់ច្រើនទាំងអស់។ ដូចនេះ ក្នុងជីវិតរបស់គេ នឹងមិនខ្វះលុយចាយឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)