ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពរបស់បុរសដែលអាចធ្វើឲ្យមេជីវិតឈ្មោលងាប់អស់។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនជាអ្នកចង់ឲ្យស្ពែម៉ាតូសូអ៊ីតអ្នករស់ ហើយអាចមានកូននឹងគេ បារីអ្នកគួរតែចៀសឲ្យឆ្ងាយ ព្រោះសារធាតុដែលមានក្នុងនោះនឹងបំផ្លាញមេជីវិតឈ្មោលអ្នកឲ្យអស់។ ទីបំផុត អ្នកនឹងគ្មានកូននោះឡើយ។
- បុរសដែលតែងតែញ៉ាំស្រា នឹងមិនមានកូនឡើយ។ ទោះបីជាមាន ក៏កូននោះមានរូបរាងមិនគ្រប់ដែរ។ ដូចនេះ លោកប៉ាគួរតែឈប់ញ៉ាំស្រា ដើម្បីទទួលបានកូនដែលគួរឲ្យស្រឡាញ់។
- នៅពេលដែលបុរសញ៉ាំថ្នាំចុះឈាមច្រើន ព្រមទាំងថ្នាំបំបាត់ការឈឺចាប់ច្រើន នោះមេជីវិតឈ្មោលអ្នកនឹងមិនអាចរស់បានឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកមិនអាចមានកូនពរឡើយ។
- ប្រសិនជាអ្នកចង់បានកូន អ្នកគួរតែកុំស្លៀកខោតឹងច្រើនពេក ព្រោះខោដែលតឹងពេក អាចធ្វើឲ្យមេជីវិតឈ្មោលអ្នកងាប់អស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការស្លៀកខោក្រៅ និងក្នុង ទើបអាចការពារស្ពែម៉ាតីសូអ៊ីតអ្នកបានល្អ។
- ការបើកឡានយូរពេក ក៏អាចធ្វើឲ្យប៉ះពាល់ដល់មេជីវិតឈ្មោលអ្នកដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការបើកឡានរបស់អ្នកឲ្យបានខ្ពស់។
- ការអង្គុយយូរ នឹងធ្វើឲ្យបុរសនោះមិនមានកូនប្រើឡើយ ព្រោះរាងកាយមិនអាចដំណើរការបានល្អ ឈាមមិនអាចដើរបានស្រួល។ ដូចនេះ ការដើរខ្លះ អង្គុយខ្លះ ជាជម្រើសដ៏ល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)