ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកមានកូនលឿន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រសិនជាអ្នកចង់មានកូនបានសម្រេច អ្នកគួរតែធ្វើឲ្យរដូវអ្នកមកទៀងជាមុនសិន។ នៅពេលដែលរដូវអ្នកមកទៀង មេជីវិតញីអ្នកក៏ដំណើរការបានល្អ។ ដូចនេះ អ្នកនឹងងាយមានផ្ទៃពោះខ្លាំងណាស់។
- ការពិនិត្យសុខភាពពិតជាសំខាន់ណាស់។ ដូចនេះ មុនពេលដែលអ្នកចង់មានកូន អ្នកទាំងពីរគួរតែទៅពិនិត្យមើលសុខភាពរបស់អ្នកថាតើមានបញ្ហាឬទេ ទើបអាចធ្វើឲ្យអ្នកទាំងពីរអាចព្យាបាល ហើយយកកូនបានសម្រេច។
- មានតែសុខភាពដែលរឹងមាំទេ ដែលអាចធ្វើឲ្យអ្នកមានកូនបានសម្រេច។ ដូចនេះ អ្នកទាំងពីរគួរតែទៅហាត់ប្រាណ ព្រោះការធ្វើចលនា នឹងអាចធ្វើឲ្យសុខភាពអ្នកកាន់តែល្អ។ នៅពេលដែលសុខភាពល្អ នោះអ្នកចង់បានកូនប៉ុន្មានក៏អាចមានដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)