ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីគេងថ្ងៃត្រង់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្រោយពេលដែលអ្នកពិសារបាយថ្ងៃត្រង់រួចភ្លាម អ្នកមិនគួរគេងភ្លាមនោះទេ ព្រោះនឹងអាចធ្វើឲ្យសុខភាពអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ ដោយក្រពះអ្នកមិនបានរំលាយអាហារបានល្អឡើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការគេង។
- ប្រសិនជាអ្នកគេងថ្ងៃដោយក្រាបលើតុ នោះអ្នកនឹងពិបាកដកដង្ហើមខ្លាំងណាស់ ថែមទាំងអាចធ្វើឲ្យដៃជើងអ្នកមានបញ្ហាផងដែរ។ ដូចនេះ អ្នកគួរតែរកកន្លែងគេងឲ្យបានត្រឹមត្រូវ ទើបធ្វើឲ្យអ្នកងាយស្រួលដកដង្ហើម។
- អ្នកគួរតែរកកន្លែងដែលស្ងាត់ មានខ្យល់អាកាសបរិសុទ្ធចេញចូល ថែមទាំងគេងទៅប្រកបដោយផាសុខភាព ទើបធ្វើឲ្យអ្នកអាចគេងលក់ស្រួល ហើយមានកម្លាំងគ្រប់គ្រាន់ក្នុងខ្លួន។
- ការគេងថ្ងៃនេះ មានបុគ្គលមួយចំនួនមិនអាចគេងបានឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកាន់តែខ្លាំង។ បុគ្គលទាំងនោះ មានដូចជា មនុស្សចាស់ដែលមានអាយុលើសពី៦៥ឆ្នាំ បុគ្គលដែលលើសទម្ងន់ បុគ្គលដែលខ្វះឈាម និងបុគ្គលដែលមានជំងឺទាក់ទងនឹងសរសៃឈាមសុទ្ធតែមិនគួរគេងថ្ងៃឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)