ទោះស្រមោចខាំមិនបង្កគ្រោះថ្នាក់អ្វី ប៉ុន្តែវាក៏អាចបណ្ដាលឱ្យមានអាការៈឈឺរមាស់ដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ដូច្នេះថាតើធ្វើយ៉ាងដូចម្ដេចទើបឆាប់បាត់ឈឺរមាស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗបំផុតអាការឈឺរមាស់ដោយសារស្រមោចខាំ ៖

១. ទឹកកក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកទឹកកកមួយដុំតូចមកស្អំត្រង់កន្លែងដែលស្រមោចបានខាំសម្រាប់រយៈពេលត្រឹមពី ២ ទៅ ៣ វិនាទីនាទីជាការស្រេច។ វិធីនេះជួយបំបាត់អាការៈឈឺចាប់ រមាស់ ឡើងក្រហម និងរលាក។ គួរបញ្ជាក់ផងដែរថាការស្អំទឹកកកផ្ទាល់លើស្បែកយូរពេកអាចបង្កផលអាក្រក់ច្រើនជាងល្អដូច្នេះចូរប្រយ័ត្ន។

២. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្តក់ទឹកខ្មេះផ្លែប៉ោមប៉ុន្មានដំណក់លើសំឡី រួចលាបត្រង់កន្លែងដែលស្រមោចខាំ។

៣. ថ្នាំដុសធ្មេញ

ថ្នាំដុសធ្មេញមានផ្ទុកជាតិអាល់កុល ហើយនេះជាមូលហេតុដែលអ្នកគួរលាបថ្នាំដុសធ្មេញត្រង់កន្លែងដែលស្រមោចខាំដើម្បីបំបាត់អាការៈរមាស់ ឈឺ និងរលាក។

៤. អាស្ពីរីន

ដំកំទេចអាស្ពីរីនមួយគ្រាប់រួចលាយជាមួយទឹកធម្មតាបន្តិចឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយត្រង់កន្លែងស្រមោចខាំជាការស្រេច។ អ្នកមិនចាំបាច់លាងទឹកចេញឡើយ។

៥. តែខ្មៅ ឬតែបៃតង

ដើម្បីបំបាត់អាការៈហើម និងរមាស់អ្នកអាចលាបតែខ្មៅ ឬតែបៃតងត្រជាក់ត្រង់កន្លែងដែលស្រមោចខាំ៕