នៅពេលដែលអ្នកទិញផ្ទះថ្មីរួច អ្នកតែងតែរើឥវ៉ាន់ពីផ្ទះចាស់មកផ្ទះថ្មីជានិច្ច ដូចនេះនៅពេលដែលអ្នករើផ្ទះ អ្នកមិនគួរធ្វើអ្វីខ្លះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មិនត្រូវដៃទទេចូលផ្ទះ

នៅថ្ងៃដែលអ្នករើផ្ទះ អ្នកមិនត្រូវដៃទទេចូលក្នុងផ្ទះថ្មីឡើយ អ្នកត្រូវតែកាន់ប្រអប់គ្រឿងអលង្ការ សៀវភៅធនាគារ ឬអាំងប៉ាវដែលមានលុយច្រើនក្នុងនោះចូលទៅក្នុងផ្ទះថ្មី នោះវានឹងនាំលាភជាច្រើនចូលទៅក្នុងផ្ទះថ្មីរបស់អ្នក។

ក្រោយពេលដែលចូលទៅនៅរួច មិនត្រូវជួសជុលទៀតទេ

នៅមុនពេលដែលអ្នកចូលទៅនៅ អ្នកអាចជួសជុល និងកែច្នៃផ្ទះរបស់អ្នកបាន ប៉ុន្តែក្រោយពេលដែលចូលទៅនៅរួច អ្នកមិនត្រូវបន្តជួសជុលឡើយ ព្រោះវាអាចប៉ះពាល់ដល់អ្នក ដូចនេះបើអ្នកចង់ជួសជុលបន្ថែមទៀត​ អ្នកគួរតែជ្រើសរើសថ្ងៃខែឱ្យបានត្រឹមត្រូវជាមុនសិន។

បើផ្ទះអ្នកមានស្ត្រីមានផ្ទៃពោះ មិនគួររើផ្ទះឡើយ

ប្រសិនជាអ្នកចង់រើផ្ទះ អ្នកគួរតែឱ្យស្ត្រីមានផ្ទៃពោះទៅរស់នៅផ្ទះរបស់ម្តាយគេមួយរយៈសិន ហើយក្រោយពេលដែលរើផ្ទះរួច អ្នកអាចនាំគេមកនៅវិញ ហើយមិនត្រូវឱ្យស្ត្រីមានផ្ទៃពោះចូលរួមចំណែកក្នុងការរើឥវ៉ាន់ឡើយ។

ជ្រើសរើសថ្ងៃខែដែលល្អ

នៅពេលដែលអ្នកចង់រើចូលទៅនៅផ្ទះថ្មី អ្នកត្រូវតែជ្រើសរើសថ្ងៃខែដែលល្អទើបរើចូល ម្យ៉ាងទៀតត្រូវតែរើសថ្ងៃដែលមិនឆុងនឹងឆ្នាំនៃសមាជិកក្នុងផ្ទះ ហើយត្រូវតែរើចូលនៅមុនពេលថ្ងៃត្រង់ទើបល្អ។

បំភ្លឺភ្លើង

នៅមុនពេលដែលអ្នកចូលទៅនៅ អ្នកត្រូវតែបើកភ្លឺចោលចំនួន៣ថ្ងៃ ដោយបើកទាំងថ្ងៃទាំងយប់ ព្រោះវាអាចបណ្តេញឧបទ្រពចង្រៃទាំងអស់ចេញ ហើយនាំសំណាងចូល ជាពិសេសនាំខ្យល់អាកាសបរិសុទ្ធចូលទៀតផង។

អញ្ជើញភ្ញៀវ

នៅថ្ងៃដែលអ្នកចូលទៅនៅ អ្នកអាចអញ្ជើញភ្ញៀវមកផ្ទះអ្នក តែប្រសិនជាអ្នករវល់ អ្នកអាចជ្រើសរើសពេលាល្អសម្រាប់អញ្ជើញ ទើបល្អចំពោះផ្ទះអ្នក។

ដាំបង្អែម

នៅថ្ងៃដែលអ្នកចូលទៅនៅ អ្នកត្រូវតែបើកចង្ក្រានដាំបង្អែមដើម្បីបរិភោគ ព្រោះវាអាចនាំសំណាងមកដល់អ្នកក្រោយពេលដែលអ្នកពិសារនៅក្នុងផ្ទះថ្មីនេះរួច៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង