ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះឈឺផ្នែកក្រោមពេលដែលជិតដល់ខែ។ តើមកពីមូលហេតុអ្វីទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
នៅពេលដែលអ្នកម្តាយជិតដល់ខែសម្រាល ជាពេលដែលកូនក្នុងផ្ទៃកាន់តែធំ ហើយទីតាំងរបស់គេមិននៅលើទៀតទេ ដោយកាន់តែធ្លាក់ចុះមក ធ្វើឲ្យសង្កត់ត្រូវស្បូន។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយងាយឈឺផ្នែកខាងក្រោមណាស់។ ដូចនេះ ក្នុងពេលនេះ អ្នកគួរតែសម្រាកខ្លះ មិនគួរឈរយូរ ឬដើរយូរឡើយ ព្រោះអាចធ្វើឲ្យអ្នកកាន់តែពិបាកទ្រាំ។ ប៉ុន្តែបើអ្នកឈឺខុសពីធម្មតា អ្នកគួរតែទៅមន្ទីរពេទ្យពិនត្យ ទើបមិនធ្វើឲ្យអ្នកកើតមានគ្រោះថ្នាក់ដោយចៃដន្យ។ ជាពិសេស អ្នកម្តាយគួរតែស្លៀកពាក់ខោអាវរលុងៗ ទើបធ្វើឲ្យរាងកាយអ្នកអាចបន្ធូលអារម្មណ៍បាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)