ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យអ្នកម្តាយមានផ្ទៃពោះងាយខ្វះឈាម។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
តាមពិតទៅ មូលហេតុដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះងាយខ្វះឈាមគឺសាមញ្ញណាស់ ព្រោះក្រោយពេលដែលនារីមានផ្ទៃពោះ រាងកាយនឹងត្រូវការសារធាតុដែកកាន់តែច្រើន។ ជាពិសេស ពេលដែលអ្នកម្តាយទើបតែមានផ្ទៃពោះដំបូង មិនបានស្រូបយកសារធាតុដែកបានគ្រប់គ្រាន់ ដោយធ្វើឲ្យងាយប្រឈមមុខនឹងអាការៈខ្វះឈាមខ្លាំងណាស់។ ដូចនេះ អ្នកម្តាយ គួរតែពិសារអាហារដែលមានផ្ទុកសារធាតុដែកបានគ្រប់គ្រាន់ ទើបមិនប្រឈមមុខនឹងអាការៈខ្វះឈាមនេះ ហើយក៏មិនធ្វើឲ្យកូនក្នុងផ្ទៃកើតមានគ្រោះថ្នាក់ដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)